បាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀងដឹកនាំដោយលោក ផាន់ ចាន់ណារ៉ា អធិការស្រុកកំរៀងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ និងថ្នាំញៀនប្រភេទយ៉ាម៉ា១៤០៩គ្រាប់នៅចុងខែធ្នូឆ្នាំ២០១៥។
លោក ផាន់ ចាន់ណារ៉ា អធិការស្រុកកំរៀងបានឲ្យដឹងថា ការចុះបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់កាលម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥ទី១៖មានឈ្មោះធឿងខុំភេទប្រុសអាយុ៤៦ឆ្នាំរស់នៅក្រុមទី៩ភូមិអូរអន្លក់ឃុំតាសែនស្រុកកំរៀងនិងដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៣ថង់ច្រកថង់ប្លាស្ទិកខៀវរុំស្គុតពណ៌ខ្មៅស្មើរចំនួន៤៤៤គ្រាប់។ទី២ឈ្មោះម៉ឹងជាងភេទប្រុសអាយុ៤៧ឆ្នាំរស់នៅក្រុមទី៦ភូមិអូរអន្លក់ឃុំតាសែនស្រុកកំរៀង(មិនមានវត្ថុតាង)។តាមចម្លើយជនសង្ស័យឈ្មោះម៉ឹងជាងកម្លាំងនគរបាលស្រុកកំរៀងបានសហការនគរបាលស្រុកភ្នំព្រឹកឈានដល់ការបង្ក្រាបចំណុចទី៣ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះហាស់ស្រីម៉ៅហៅភីនអាយុ៥៧ឆ្នាំដកហូតថ្នាំញៀនយ៉ាម៉ាចំនួន៥ថង់ច្រកថង់ប្លាស្ទិកខៀវរុំស្គុតពណ៌ខ្មៅស្មើរចំនួន៩៥៣គ្រាប់។ក្រោយពីការបង្ក្រាបនៅចំណុចទី៣សមត្ថកិច្ចបន្តទៅចំណុចទី៤ក្នុងភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកប៉ុន្តែត្រូវក្រុមសង្ស័យបិទទ្វាផ្ទះរត់គេចខ្លួនអស់(ផ្ទះម្ចាស់មិននៅទៅប្រទេថៃអស់)។
ការចុះបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់កាល ម៉ោង១៧និង៥៣នាទីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់សាលាឃុំតាគ្រៃ ស្រុកកំរៀងត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានម្នាក់ មានឈ្មោះ អិតសំអាន យុ២៨ឆ្នាំ នៅភូមិដំណាក់សាលាឃុំតាគ្រៃ ស្រុកកំរៀងខេត្តបាត់ដំបង ។ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទគ្រាប់មូលសំប៉ែតមានអក្សរ wy ចំនួន១២គ្រាប់ ។ វត្ថុតាំងចាប់យកបានថ្នាំប្រភេទគ្រាប់មូលសំប៉ែតពណ៌ទឹកក្រូច១២គ្រាប់វេចខ្ចប់ក្នុងទីយោទឹកដាក់ដាច់ដោយឡែកពីគ្នាដាក់ក្នុងកញ្ចប់បារី២កញ្ចប់និងទូរសព្ទ័ដៃ១គ្រឿងម៉ាកនីហ្វូនពណ៌ស។
តាមចំលើយសារភាពរបស់ជនសង្សយ័ថាខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរលក់ចែកចាយថ្នាំញៀនប្រាកដម៉ែន។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្សយ័ជាមុខសញ្ញាចាស់។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ា១៤០៩គ្រាប់ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅ ទៅតុលាកានារសៀល ចាត់ការតាមផ្លូវច្បាប់ ៕
និពន្ធដោយ សោមឌី