ខេត្តបន្ទាយមានជ័យ ៖ លោកឧកញ៉ា ហង្ស ស៊ីផា តំណាងឲ្យលោកឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់បានចុះធ្វើផ្ទះឲ្យប្រជាពលរដ្ឋក្រីក្របំផុតចំនួន៣ខ្នង ព្រឺកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥រស់នៅក្នុងភូមិភ្នំលាភលិច ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។
លោកឧកញ៉ា ហង្ស ស៊ីផា ដែលចុះធ្វើផ្ទះជូនប្រជាពលរដ្ឋទាំង៣គ្រួសារនោះ មានទី១ឈ្មោះ ម៉ុក ប៊ុនលី ភេទប្រុសអាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ ថោង ហឿង អាយុ៦៦ឆ្នាំមានកូនក្នុងបន្ទុក៣នាក់ ។ ទី២ ឈ្មោះ ព្រួន យាត ភេទប្រុសអាយុ៣១ឆ្នាំជាបុរស់ពោះម៉ាយ មានកូនក្នុងបន្ទុកក្នុងគ្រួសារ៣នាក់ ។ ទី៣ ឈ្មោះ ញាណ យ៉ាន ភេទស្រីអាយុ៦៣ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក៣នាក់ ។
លោកឧកញ៉ា ហង្ស ស៊ីផា បាននិយាយថា តាមការណែនាំរបស់លោក កែ គឹមយ៉ាន បានដាក់ផែនការដល់អាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យចុះត្រូតពិនិត្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលផ្ទះប្រកស្បូវនៅក្នុងខេត្តបន្ទាយ ដែលមានចំនួនសរុបដល់ទៅជាង៣.០០០ពាន់ខ្នង ត្រូវរើស្បូវចេញហើយជំនួសមកវិញស័ង្កសី ។ ចំណែកប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានជីវភាពក្រីក្របំផុត ត្រូវចុះពិនិត្យឲ្យបានម៉ត់ចត់ ទើបលោក កែ គឹមយ៉ាន ឲ្យក្រុមកាងារចុះធ្វើផ្ទះថ្មីដោយផ្ទាល់ជូនតែម្តង ។
ជាក់ស្តែងលោក ហង្ស ស៊ីផា នៅព្រឹកថ្ងៃ២៨ខែធ្នូឆ្នាំ២០១៥នេះ លោកឧកញ៉ា និងក្រុមកាងារបានចុះទៅធ្វើផ្ទះឲ្យប្រជាពលរដ្ឋក្រីក្របំផុតនៅក្នុងភូមិភ្នំលាភលិចំនួន៣ខ្នងហើយក្នុងមួយខ្នងចំណាយអស់ទឹកប្រាក់ជាង៤លានរៀល ។ ក្នុងការធ្វើផ្ទះនោះ ប្រជាពលរដ្ឋទាំង៣គ្រួសារនៅក្នុងភូមិភ្នំលាភមានសេចក្តីរីករាយឥតឧបមាហើយបានធ្វើការថ្លែងអំគុណយ៉ាងខ្លាំងពិសេសលោកឧកញ៉ា ហង្ស ស៊ីផា និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមឲ្យអស់លោកជួបតែនិងសេចក្តីសុខនិងអាយុយឺនយូរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកលនេះនិងប្រកបកិច្ចការឲ្យរលូនជានិច្ច ៕