ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវរសេនីយ៍ ឯកសប៊ុនសឿងមេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឱវាទជាច្រើននាក់បានចុះទៅត្រួតពិនិត្យនិងត្រៀមដាក់កំលាំងការពារនៅកន្លែងពិធីរៀបចំបុណ្យចំបើងនៅ ព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥នៅតាមផ្លូវជាតិលេខ៦ត្រង់ចំណុចក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
លោកសប៊ុនសឿងបានមានប្រសាសន៍ថាលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យឆ្នាំនេះលោកបានរៀបចំពិធីបុណ្យចំបើងនិងបុណ្យស្រូវលើកទី១យ៉ាងធំមួយដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយទីភ្នាក់ងារជម្រុញការវិនិយោគ ពាណិជ្ជកម្មកូរ៉េ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលកម្មវិធីបុណ្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ដល់៧ខែមករា ឆ្នាំ២០១៦ខាងមុខនេះដោយមានការតាំងពិព័រណ៍ ពាណិជ្ជកម្ម និងការសម្តែងសិល្ប:ជាច្រើនទៀត ។
លោក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុងនោះក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។
លោក ស ប៊ុនសឿង បញ្ជាក់ទៀតថា ក្នុងថ្ងៃពិធីបុណ្យចំបើងនិងបុណ្យស្រូវលើកទី១នោះ លោកក៏បានដឹកនាំកំលាំងកងរាជអាវុធហត្ថមួយក្រុម ដើម្បីចុះទៅការពារសណ្តិសុខនិងធ្វើការរៀបចំសណ្តាប់ជូនអ្នកវិនិយោគអ្នកពានិជ្ជកម្មកូរេដែលយកទំនិញកមដាក់តាំងពិព៌ណលក់យ៉ាច្រើនក្នុងពិធីបុណ្យចំបើងនោះផងដែរ ។ ក្នុងនោះ លោកអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ និងក្រៅខេត្តឲ្យចូលមកទស្សនាក្នុងពិធីបុណ្យចំបើង និងបុណ្យស្រូវនេះលើកទី១នេះ ឲ្យបានច្រើនដើម្បីលើកមុខមាត់ខេត្តបន្ទាយមានជ័យយើងនេះ៕