ខេត្តបាត់ដំបង-ប៉ៃលិន ៖ ឧកញ៉ា ហេង តុលា ដឹកនាំក្រុមការងារមូលនិធិសប្បុរសធម៌ អតីតសិស្សខេត្តបាត់ដំបងចុះជួយឧបត្ថម្ភដល់សាលារៀនដាច់ស្រយ៉ាល និងសិស្សក្រីក្រកំពុងជួបការលំបាកដើម្បីជួយកាត់បន្ថយភាពក្រីក្ររាជរដ្ឋាភិបាលនិងបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹងថែមទៀតរួំគ្នាអភិវឌ្ឍន៍ប្រទេជាតិឲ្យកាន់់តែប្រសើរទៅថ្ងៃអនាគត។
សកម្មភាពចុះជួយ កាលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៥ ស្រុកសំឡូតខេត្តបាត់ដំបង៖ មាន(១) សាលាសុវណ្ណគិរីមានសិស្សចំនួន៤៩នាក់, (២) បន្តរដំណើរទៅសាលាទួលជ្រៃមានសិស្ស ៣០នាក់ (៣) ព្រមទាំងប្រគល់ថវិកា ដើម្បីបង្ហើយការសាងសង់សាលារៀនទួលជ្រៃផងដែរ។
ចំពោះសិស្សានុសិស្សដែលយើងបានជួប បានទទួលនូវសម្ភារៈសិក្សាមួយចំនួនមានដូចជា៖
កាបូបស្ពាយ១, សៀវភៅសរសេរ១០ក្បាល, ប៉ិចខៀវ ២ដើម, ប៉ិចក្រហម១ដើម, ខ្មៅដៃ២ដើម និង ជ័រលុប២ដុំ ព្រមទាំងនំបុ័ង និងទឹកក្រូចសំរាប់ហូបផង។
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ាក៏បានឧបត្ថម្ភឡាន២គ្រឿងក្នុងការធ្វើដំណើរទៅបំពេញសកម្មភាពសប្បុរសនេះ ហើយលោកឧកញ្ញា ហេង តុលា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ១០០ដុល្លា ដោយឧបត្ថម្ភទៅលោកគ្រូក្នុង១នាក់ ១០០០០រៀល ចំនួនគ្រូ១៤នាក់ និងមាតាបិតាសិស្ស ចំនួន ២០នាក់ ក្នុងម្នាក់ ៥០០០រៀល ថវិការនៅសល់នឹងទុកប្រើប្រាស់បន្តលើគំរោងមួយទៀតនៅខេត្តប៉ៃលិន។
លោក អ៊ុល វិសិដ្ឋដែលជាអនុប្រធានមូលនិធិរបស់យើងក៏បាន ឧបត្ថម្ភត្រីខ ១កេះ បានផ្តល់ទៅលោកគ្រូអ្នកគ្រូក្នុងម្នាក់៥កំប៉ុង និងមាតាមិតាសិស្សម្នាក់១កំប៉ុងផងដែរ។
សកម្មភាពចុះជួយនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៥ក្រុមការងារមូលនិធិសប្បុរសធម៌អតីតសិស្សខេត្តបាត់ដំបងចុះជួយឧបត្ថម្ភសាលាបឋមសិក្សា”ក្រចាប់លើ” ដែលមានសិស្សសរុបចំនួន ៨២នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន៤នាក់។
សិស្សម្នាក់ៗទទួលបាន សៀវភៅ១០ក្បាល ប៉ិចខៀវ២ដើម ពណ៌ក្រហម១ដើម ពណ៌ខៀវ១ដើម ខ្មៅដៃ២ដើម បន្ទាត់១ដើម ជ័រលុប ២ដុំ នំបុង័១ដុំ ទឹកក្រូច ១ដប។
ក្នុងឱកាសនោះ លោកស្រីជាសីហា (ហៅឡឹក) បានឧបត្ថម្ភទឹកក្រូច ១៥០ដបផងដែរ។ដូច្នេះ លោកគ្រូម្នាក់ៗទទួលបាន មី១កេស – ទឹកក្រូច ៦ដប និង- ថវិការ ២០០០០រៀល (ឧបត្ថម្ភផ្ទាល់ដោយលោកឧកញ្ញា ហេង តុលា)។ លោកឧកញ្ញាក៏បានបន្ថែមថវិកាដល់សិស្សពូកែ៣ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤០០០០រៀល និងសិស្សក្រីក្រ៤៥នាក់ ហើយម្នាក់ៗទទួលបានថវិកា១០០០០រៀល ៕