0

​បើក​កិច្ចប្រជុំ​ដល់​វេជ្ជបណ្ឌិត គ្រូពេទ្យ ដើម្បី​អបអរសាទរ​ទិវា​អភិ​វឌ្ឈន៍​វេជ្ជសាស្ត្រ​ឆ្នាំ​២០១៥

​បើក​កិច្ចប្រជុំ​ដល់​វេជ្ជបណ្ឌិត គ្រូពេទ្យ ដើម្បី​អបអរសាទរ​ទិវា​អភិ​វឌ្ឈន៍​វេជ្ជសាស្ត្រ​ឆ្នាំ​២០១៥

​ខេត្ត​បន្ទាយមានជ័យ ៖ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ដល់​វេជ្ជបណ្ឌិត គ្រូពេទ្យ​ជិត​៣០០​នាក់​មក​ពី​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​អបអរសាទរ​ទិវា​អភិ​វឌ្ឈន៍​វេជ្ជសាស្ត្រ​ឆ្នាំ​២០១៥ ព្រឹក​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម លោក​វេជ្ជបណ្ឌិត ធា​គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក កែវ​សុភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ និង​វេជ្ជបណ្ឌិត​មកពី​ក្រសួង​សុខាភិបាល​ជា​ច្រើន​នាក់​ទៀត ។ លោក​វេជ្ជបណ្ឌិត កែង​សុភ័ត្រា​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​លោក​បាន​អញ្ជើញ វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​មក​ប្រជុំ​នេះ​ថ្ងៃនេះ​គឺ​ដើម្បីឲ្យ​គ្រូពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​បន្ទាយមានជ័​យ​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​ហើយ​ដើម្បី​ពិភាគ្សា​នូវ​ប្រធានបទ​ថ្មីៗ ឬ​បច្ចេកវិជ្ជា​ថ្មីៗ​ក្រោម​ការ​តំរង់ទិស​ពី​សាស្ត្រាចារ្យ​ឯកទេស​ដែល​មាន​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​ដើម្បី​ចែករំលែក​ដល់​សហ​ភាត​រៈរបស់​យើង ។

​លោក កែវ សុភ័​ត្រា បានបញ្ជាក់​បន្តថា កិច្ចប្រជុំ​នេះ​ក៏​ដើម្បី​ពង្រឹង​នូវ​គុណ​វឌ្ឈន៍​របស់​គ្រូពេទ្យ​ដើម្បី​ឲ្យ​ឆ្លើយ​តប​នឹង​ការរីកចំរើន​នៃ​វិជ្ជា​ជី​វះ​វេជ្ជសាស្ត្រ​ការព្យាបាល​ជម្ងឺ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​ឈាន​បន្តិច​ម្តងៗ​ដើម្បី​ចូលរួម​ក្នុង​បរិបទ​សមារ័ណកម្ម​អាស៊ាន ហើយ​មន្ទីរ​សុខាភិបាល​កំពុង​យកចិត្តទុកដាក់​ចំពោះ​សេវា​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ​ជំនួយ​វេជ្ជសាស្ត្រ​ឯកជន​ដែល​កំពុង​ដំណើរការ​ផងដែរ ។

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​វេជ្ជបណ្ឌិត ធា គ្រុយ ក៏​បាន​មានប្រសាសន៍​ដែរ​ថា ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យមាន​ការបើ​ក​ពិនិត្យ​ព្យាបាល ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ចេញមក​ពី​ក្រសួង​សុខាភិបាល បើ​មាន​ករណី​គ្រ​ពេទ្យ​ព្យាបាល​អ្នក​ជម្ងឺ​ស្លាប់​គ្រូពេទ្យ​នោះ​ត្រូវ​ទទួលខុសត្រូវ​និង​មុខ​ច្បាប់​លោក​ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​វេជ្ជបណ្ឌិត លោក​គ្រូពេទ្យ​ដែល​មាន​សញ្ញាប័ត្រ​ជា​ផ្លូវការ​ត្រូវ​មក​ចុះឈ្មោះ ក្នុងគណៈ​គ្រូពេទ្យ​ដើម្បី​សុំ​បើក​សេវា​ព្រមទាំង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​វិជ្ជា​ជី​វះ​ពេទ្យ​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​ងាយស្រួល​ក្នុង​ការប្រកប​មុខរប​រ​ជីវៈ​របស់​ខ្លួន​ទៅ​ថ្ងៃមុខ ៕

 

2015_12_21b (1)

2015_12_21b (3)

2015_12_21b (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!