ព្រះវិហារៈ បច្ចុប្បន្នគេសង្កេតឃើញព្រៃឈើនៅខេត្តព្រះវិហារ កំពុង រងការទន្ទ្រានកាប់បំផ្លាញយ៉ាងរង្គាលជារៀងរាល់ថ្ងៃពីសំណាក់ ប្រជាពលរដ្ឋ លួចកាប់ខុសច្បាប់ដើម្បីយកមកលក់ឱ្យឈ្មួញ៤រូបដែលប្រជាពលរដ្ឋ និយាយថា ជាកូនដៃក្រុមហ៊ុនលោកឧកញ៉ាទ្រីភាព។ ប្រជាពលរដ្ឋអះអាងថាក្រុមមេការរបស់ក្រុមហ៊ុន ដែលមានឈ្មោះ ឈឿន សំ ណាង, ហេង គង់, លី គីមឈួង, និង អ៊ុក គឹមសាន្ត បានធ្វើការបំផុសបំផុល ឱ្យពួកគាត់ចូលទៅកាប់ឈើរួចយកមកលក់ឱ្យក្រុមហ៊ុនក្នុងមួយ ម៉ែត្រគូប មួយ លានរៀល ឬស្មើនិង២៥០ដុល្លារអាមេ រិក ។ នៅពេលល្ងាចពួកគេបានដើរប្រ មូលទិញតាមផ្ទះរួចបន្តដឹកតាមរថយន្តទៅទុកក្នុងឃ្លាំងរបស់ ក្រុមហ៊ុន ។
ទាក់ទងនិងចម្ងល់ដែលលើកឡើងថាចុះហេតុអ្វីបានជាអត់មាន សមត្ថកិច្ចទប់ស្កាត់ប្រជាពលរដ្ឋទាំងនោះឆ្លើយថា ព្រោះពួកគាត់បានបង់លុយទៅ អោយសមត្ថកិច្ចដោយក្នុងមួយគោយន្ត២០.០០០រៀល ចំណែកថ្នាក់លើៗ គឺខាងក្រុមហ៊ុនជាអ្នករត់ការ ។
សូមបញ្ជាក់ថាឈើប្រណិត ដែលកំពុងរងនូវការកាប់បំផ្លាញមាន ដូចជានៅតំបន់ស្រែវាល ភ្នំត្បែងនិង ព្រៃព្រះរការ ។ប្រភពនិយាយថាឈ្មោះ ឈឿន សំណាង គឺជាមេការធំគ្រប់ គ្រងឃ្លាំងស្តុកឈើរបស់ក្រុមហ៊ុនទាំង មូលនៅចំណុចផ្លូវបំបែកនៅដងផ្លិត ស្ថិត ក្នុងភូមិឆែប២នៃស្រុកឆែប និងជាអ្នក រត់ការទូទៅផងដែរ ។ ចំណែកឈ្មោះ ហេង គង់ , លី គឹមឈួង (ហៅជ្រុយ) គឺជាអ្នកដើរប្រមូលទិញពីប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីនិង ស្រុកជ័យសែនដើម្បីយកមកទុកនៅក្នុងឃ្លាំង ចំណែក ឈ្មោះ អ៊ុក គឹមសាន្ត អតីតមន្ត្រីរដ្ឋ បាលព្រៃឈើខេត្តពោធិ៍សាត់ គឺជាមេការ មើលការទូទៅរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ប្រចាំខេត្តព្រះវិហារ ។
នាយផ្នែករដ្ឋបាលព្រៃឈើស្រុក ឆែប លោក គឹម ជេតថាវី មិនអាច ទំនាក់ទំនងសុំការអត្ថាធិប្បាយបានទេ ជុំវិញការប្រមូលទិញឈើរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព នេះ ។ ដោយ ឡែកនាយផ្នែករដ្ឋបាលព្រៃឈើជ័យសែន កាលពីពេលថ្មីៗនេះបានប្រាប់អ្នកកាសែតថា ចំពោះក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ប្រមូលទិញឈើពីប្រជាពលរដ្ឋ នោះគឺពុំមានអាជ្ញាប័ណ្ណនោះទេ ប៉ុន្តែ បើតាមប្រភពស្និទ្ធនឹងក្រុមហ៊ុននិយាយថា ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការ ប្រមូលទិញឈើដែលនៅសេសសល់ ឬ ឈើចាប់ប្រមូលមិនទាន់អស់ពីក្នុងព្រៃ ។
លោក ឈីម សាវុធ ប្រធាន អង្គការការពារធនធានធម្មជាតិនិយាយប្រាប់កាសែតថា ឈើដែលប្រមូលទិញ បានពីប្រជាពលរដ្ឋពីស្រុកសង្គមថ្មី ស្រុក កែបជ័យសែន ត្រូវបានដឹកចេញទៅប្រ ទេសវៀតណាមក្នុង១ថ្ងៃ ប្រមាណ៧ រថយន្តីឌុបដែលក្នុង១រថយន្តអាចដាក់ បាន៣០ម៉ែត្រគូប ៕