បាត់ដំបង ៖ ជនសង្ស័យ ២ នាក់និងថ្នាំញៀនម៉ាទឹកកក២០០កូនថង់ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។
ករណីទី១ បុរសម្នាក់ឈ្មោះ ប៊ុន ផារ៉េត ហៅ ណេកូ ភេទប្រុសអាយុ៣៣ឆ្នាំ និងថ្នាំញៀនចំនួន១៨៨ថង់ ស្មើទម្ងន់៣២,៣៤ក្រាមទូរស័ព្ទដៃ៥គ្រឿង ខូច៤គ្រឿង និងអំពូលទែម៉ូម៉ែត្រចំនួន៥ ។
សមត្ថិកិច្ចឃាត់ខ្លួននៅម៉ោង១៨និង២០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅវំណុចភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ។
តាមចម្លើយជនសង្ស័យឈ្មោះ ប៊ុន ផារ៉េត ហៅណេកូ ឆ្លើយថា ថ្នាំញៀនទិញពីឈ្មោះ ជួន វិចិត្រ រស់នៅភូមិបាដាកត្បូងឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
ករណីទី២ សមត្ថកិច្ចបានសុំគោលការណ៍ លោកព្រះរាជអាជ្ញាចុះស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ទៀត មានឈ្មោះ ជួន វិចិត្រ អាយុ៣២ឆ្នាំរស់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២ កូនថង់ ស្មើ១,១២ក្រាម ដបច្នៃសំរាប់ជក់ថ្នាំញៀនចំនួន២ និងគំរបដបកែច្នៃសំរាប់ជក់ចំនួន៣-អំពូលទែម៉ូម៉ែត្រកែច្នៃចំនួន៣-ដែកកេះចំនួន៧-កូនកន្ត្រៃចំនួន១-កាំបិតចំនួន១-ស្នាបាញ់ចំនួន១ដើម-គ្រាប់ចំនួន៣-ទូរស័ព្ទខូចចំនួន៧ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន២០០ថង់ សមត្ថកិច្ចកំពុងកសាងសំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនិតិវិធី ៕