0

រថយន្ត​កែច្នៃ​១​គ្រឿង​បុក​ម៉ូតូ​១​គ្រឿង​ស្រប​ទិស​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​បើក​រត់គេច​ខ្លួន​សមត្ថ​កិច្ច​ចាប់​បាន​រថយន្ត​

រថយន្ត​កែច្នៃ​១​គ្រឿង​បុក​ម៉ូតូ​១​គ្រឿង​ស្រប​ទិស​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​បើក​រត់គេច​ខ្លួន​សមត្ថ​កិច្ច​ចាប់​បាន​រថយន្ត​

បាត់ដំបង ៖ រថយន្ត​កែច្នៃ ១ គ្រឿង​បុក​ម៉ូតូ ១ គ្រឿង​ស្រប​ទិស​គ្នា បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​ម៉ោង ៣ និង ២០ នាទី​រសៀល ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​ស្រែ ១ ពាន់​ភូមិ​ចំការ​សំរោង​១ សង្កាត់់​ចំការ​សំរោង ក្រុង​បាត់ដំបង ភ្លាមៗ សមត្ថកិច្ច​ចរាចរណ៍​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហើយ​រថយន្ត​កែច្នៃ​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​តាម​ប្រ​ម៉ាញ់ ចាប់​បាន​រថយន្ត​ឈប់​ទុកចោល នៅ​សង្កាត់់​វត្ត​គ​ក្រុង​បាត់ដំបង​រីឯ​អ្នកបើកបរ​គេចខ្លួនបាត់ ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ពណ៌​ក្រហម ម៉ាកវ៉េវ​អាល់​ហ្វា​ពាក់​ស្លាក​លេខ​បាត់ដំប​ង​1S3264 មាន​ស្ត្រី​២​នាក់​ជិះ​ឌុប​គ្នា​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​ក្នុង​ល្បឿន​មធ្យម វ៉ា​ម៉ូតូ​ពី​មុខ​ខណៈ​នោះ​ក៏​មាន​រថយន្ត​កែច្នៃ បើក​មក​ពី​ក្រោយ​កៀរបុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ពេល​នោះ​រថយន្ត​បន្ថែមល្បឿ​គេចខ្លួន​បាត់​សមត្ថកិច្ច​ក៏​មកដល់​កន្លែងកើតហេតុ​ធ្វើ​អន្តរាគមន៍​តែ​ម្តង ។​

​ឈ្មោះ រស់ រាំង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ត្រូវ​ជា​បងថ្លែ​ជនរងគ្រោះ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង បានឲ្យដឹងថា ស្ត្រី​ជា​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ ខន សុភាព អាយុ​៣០​ឆ្នាំ របរ​ជា​កម្មករសំណង់​និង​ស្ត្រី​របួសធ្ងន់​មានឈ្មោះ ទូច អាយុ​ប្រហែល​គ្នា​អ្នក​ស្លាប់​អ្នក​ទាំង​២​នាក់​រស់់នៅ​ភូមិ​ព្រៃ​ដាច់​សង្កាត់​អូរ​ម៉ាល់​។​អ្នក​ទាំង​២​នាក់​ឮថា​បាន​ណាត់គ្នា​ទិញ​គ្រឿងក្លែម​ទៅ​ធ្វើ​ហូប​នៅផ្ទះ​ព្រោះ​រសៀល​ថ្ងៃទី​១៨​នេះ​បាន​ឈប់សំរាក​ដូច្នេះ​សំភារៈ​ម្ហូប​នៅ​លើ​ម៉ូតូ​ប្រហែល​គេ​ទិញ​យក​ទៅ​ធ្វើ​កម្មវិធី​ជប់លៀង​នៅផ្ទះ​មែន​។​

​សមត្ថកិច្ច​ចរាចរណ៍​ចុះ​វាស់វែង​បាន​សន្និដ្ឋាន​ថា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​ភាគី​ខាង​រថយន្ត​កែច្នៃ​ពិត​ជា​ខុស​។​រថយន្ត​កែច្នៃ​ត្រូវបាន​រក​ឃើញ​ក្នុង​ទឹកដី​សង្កាត់​វត្ត​គ​រីឯ​អ្នកបើកបរ​គេចខ្លួនបាត់​។​សព​បាន​ដឹក​ជញ្ជូន​ទៅ​ផ្ទះ​ជនរងគ្រោះ​ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​នាំ​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក​រងចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕

 

2015_12_19r1 (1)

2015_12_19r1 (2)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!