ខេត្តបន្ទាយមានជ័យ ៖ យោធាម្នាក់ឃើញក្មេងស្ទាវដេញវាយកាប់គ្នាចូលឃាត់ត្រូវជនសង្ស័យ ៣ នាក់កាប់មិនត្រូវរួចគេចខ្លួនបាត់ រីឯក្មេងស្ទាវជនសង្ស័យក្រោយមកត្រូវកម្លាំងអាវុធហត្ថ ស្រុកព្រះនេត្រព្រះឃាត់ខ្លួនបាន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ។ ហេតុការណ៍កាប់ជនរងគ្រោះនៅយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ ភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាយោធិនជនរងគ្រោះឈ្មោះ ទេព សាមាន អាយុ៤៥ឆ្នាំមុខរបជាយោធាកងពលតូចថ្មើរជើងលេខ៥១ រស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យចំនួន៣នាក់ពីបទហឹង្សាដោយចេតនា។ចំណែកយុវជនក្មេងស្ទាវសង្ស័យទាំង៣នាក់នោះ ទី១/មានឈ្មោះ ជូន ហៀង អាយុ១៨ឆ្នាំ ។ទី២/ឈ្មោះ ភួយ បរិបូណ៍ អាយុ១៨ឆ្នាំ។ទី៣/ឈ្មោះ នួន មុន្នីឬទ្ធី ប្រុស អាយុ១៨ឆ្នាំ ។អ្នកទាំង៣នាក់នេះរស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឈ្មោះ ទេព សាមាន ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ ខ្លួនបានអង្គុយហូបបាយនៅមុខផ្ទះជាមួយក្រុមគ្រួសារ ស្រាប់តែពេលនោះមានបុរស់ម្នាក់បានមកប្រាប់ថាមានក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាតាមផ្លូវពេលនោះខ្លួន(ឈ្មោះ ទេព សាមាន) បានរត់ទៅធ្វើការសួរនាំក្មេងទាំង២ ក្រុមនេះកុំឲ្យឈ្លោះគ្នា ស្រាប់តែពេលនោះ ក្មេងទាំង ២ ក្រុមមិនស្តាប់ក៏កើតមានទំនាស់ជាមួយខ្លួនពេលនោះជនសង្ស័យទាំង៣នាក់បានយកដាវសាម៉ូរៃកាប់មកលើខ្ញុំទាំងគំរោលប៉ុន្តែពុំមានរបួសស្នាមអ្វីនោះទេព្រោះគេចផុតហើយជនដៃដល់ក៏គេចខ្លួនបាត់អស់។
ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានដេញកាប់ទៅលើឈ្មោះ ទេព សាមាន ពិតប្រាកដមែន។
លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ ថាជនសង្ស័យទាំង៣នាក់ត្រូវបានកំលាំងអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ហើយ៕