0

​លោក ​ឱ​ បូរិន ​មេបញ្ជាការ​ដាក់បទបញ្ជា​ង្រឹ​ង​សណ្តាប់ធ្នាប់​និង​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ជូន​ដល់​ប្រជាពលរដ្ឋ​

​លោក ​ឱ​ បូរិន ​មេបញ្ជាការ​ដាក់បទបញ្ជា​ង្រឹ​ង​សណ្តាប់ធ្នាប់​និង​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ជូន​ដល់​ប្រជាពលរដ្ឋ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក ឱ បូរិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ដាក់បទបញ្ជា​ដល់​កងរាជអាវុធហត្ថ មេ​បញ្ជា​មូលដ្ឋាន​ទាំង​៩​ក្រុង ស្រុក ទូទាំង​ខេត្ត ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​និង​ធ្វើការ​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ឲ្យបាន​សុខសាន្ត​នៅព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧត្តមសេនីយ៍ ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​មួយចំនួន​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​ដោយ​មាន​ការបាញ់​សម្លាប់​យក​ម៉ូតូ​និង​បាញ់សម្លាប់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ស្រស់ៗ​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ការ​ភ័យខ្លាច​យ៉ាងខ្លាំង​។​ដូច្នេះ​ទើប​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បើក​កិច្ចប្រជុំ​ដើម្បី​ដាក់​បទបញ្ជា​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង ស្រុក និង ស្នាក់ការ​សន្តិសុខ ធ្វើ​ការពង្រឹង​ការពារ​សន្តិសុខ​នៅតាម​មូលដ្ឋាន​។​

​លោក ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​បន្តទៀត​ថា​មិន​ត្រឹមតែ​ករណី​ប្លន់​នោះ​ទេ លោក​ឲ្យ​កងរាជអាវុធហត្ថ​ទាំងអស់​យកចិត្តទុកដាក់​លើ​ករណី​ចរាចរណ៍​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស ជូ​ញ​ដូរ​ផ្លូវភេទ​និង​ជួញដូរ​កុមារ​ជា​ដើម  ។ ជា​ពិសេស​ត្រូវ​ធ្វើ​ការតាមដាន​យក​សាវតា​ជាតិ​ឲ្យបាន​ច្បាស់​ពី​ជន​ដែល​បាន​ចេញពី​ពន្ធនាគារ​តើ​ជន​នោះ​ធ្វើ​អ្វី​បន្ត​ដើម្បី​ងាយស្រួល​កំណត់​នៃ​មុខសញ្ញា ។

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បានធ្វើការ​កោត​ស​សើរ​ដល់​កំលាំង​មូលដ្ឋាន ក្រុង ស្រុក​និង​ស្នាក់ការ​សន្តិសុខ​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​បាន​សុខសាន្ត​ផងដែរ ៕

 

2015_12_16c (1) 2015_12_16c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!