0

ស្រវឹងស្រា​ខឹង​ប្រពន្ធ​មិន​ដាំបាយ​ហូប​ចាក់​ប្រេង​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ត់​

ស្រវឹងស្រា​ខឹង​ប្រពន្ធ​មិន​ដាំបាយ​ហូប​ចាក់​ប្រេង​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ត់​

​ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បានធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ខ្លួន​ឆេះ​ម៉ត់ ដោយ​ខឹង​និង​ប្រពន្ធ​មិន​ដាំ​បាយ​ឲ្យ​ហូប​ដោយ​ការឆេះ​ផ្ទះ​នោះ​មិន​រៀលដាល​ទៅ​ឆេះ​ផ្ទះ​អ្នកដទៃ​នោះ​ឡើយ​ហើយ​ក៏​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​ទទួល​រង​របួស​នោះដែរ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នា​២០១៤ នៅ​ចំណុច​ភូមិ​ខ្លែង​ពណ៏​ត្បូង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ មានជ័យ​។​

​លោក​អនុសេនីយ៍ឯក សុង សុខុន អធិការរង​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ឲ្យ ដឹងថា​៖​ជនដៃដល់​ដុត​ផ្ទះ​ខ្លួន​ឯង​ក្រោយពី​ធ្វើ​សកម្មភាព​រួច​សមត្តកិច្ច​បាន​ចុះទៅ​ចាប់​ឃាត់ខ្លួន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​យក​មក​សាកសួរ និង​ចាត់ចែង​តាម​នីតិ វី​ធី​ច្បាប់​។​បុររស​រូប​នោះ​មានឈ្មោះ ផែន ផា អាយុ​៥៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ខាងលើ ផ្ទះ​ដែល​ឆេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៤​ម៉ែត្រ​គុណ​៧ ម៉ែត្រ​។​

​លោក​អធិការរង​បាន​បន្ត​ឲ្យដឹង​ទៀតថា​៖​មុនពេល​កើតហេតុ បុរស​ជា​ជនដៃដល់ បាន ផឹង​ស្រា​ស្រវឹង​នៅ​ខាងក្រៅ​ផ្ទះ លុះ​ត្រឡប់​មក​ផ្ទះ​វិញ បានរ​ករឿង​និង​ធ្វើ​អំពើ​ហិង្សា ទៅលើ​ប្រពន្ធ​ថា​មិន​ដាំ​បាយ​ឲ្យ​ខ្លួន​ហូប នៅពេល​នោះ​ប្រពន្ធ​ភ័យ​ខ្លាំង​បាន​រត់គេច​ចេញពី​ផ្ទះ ដែល​ជា​ហេតុ​ធ្វើ​ជនដៃដល់​កាន់តែ​ខឹង​ខ្លាំង​ឡើង ហើយ​ក៏​ចាក់​ប្រេងម៉ាស៊ូត​ដែល​គេ​យកមក ផ្ញើ​សម្រាប់​ចាក់​ត្រាកទ័រ ដុត​ផ្ទះ​ខ្លួនឯង​បណ្តាលឲ្យ​ផ្ទះ​ឆេះ​សន្ធោសន្ធៅ​ឡើង ។ នៅពេលនោះ ប្រជាពលរដ្ឋ​អ្នក​ជិតខាង​ឃើញ​ដូច្នេះ​នាំគ្នា​ជួយ​អន្តរាគមន៍​ដែរ​ប៉ុន្តែ​មិន​អាច​ទប់ស្កាត់បាន​នោះឡើយ ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​ក្នុង​រយៈពេល​ជាង​កន្លះ​ម៉ោង​។ ទ្រព្យសម្បត្តិ​នៅក្នុង ផ្ទះ​រង​ការខូចខាត សមត្តកិច្ច ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ  ៕

 

2014_07_28g 2014_07_28g (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment