បាត់ដំបង ៖ នគរបាលការិយាល័យប្រឆាំងគ្រឿញៀនបញ្ជូនយុវជន ៣ នាក់ និងថ្នាំញៀនម៉ាទឹកកក២ថង់ ស្មើទំងន់ជាង៣ក្រាមទៅតុលាកាបន្ទាប់ កម្លាំងនគរបាលក្រុងបាត់ដំបង បញ្ជូនមក នារសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២១៥។
ហេតុការណ៍ បង្ក្រាបនគរបាលក្រុងបាត់ដំបងធ្វើឡើង កាលម៉ោង៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១៥នៅផ្ទះសំណាក់ឡេងសេងណា នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីនគរបាលបានអោយដឹងថា យុវជនសង្ស័យឃាត់ខ្លួនមានទី១ឈ្មោះ ថូង សំណាង អាយុ២៧ឆ្នាំ រស់នៅស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ។ ដកហូតថ្នាំញៀនម៉ាទឹកកក១ថង់ ។ ទី២ ឈ្មោះ ពេជ្រ បញ្ញា អាយុ១៧ឆ្នាំរស់នៅភូមិចំការសំរោង ២ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ។ ទី៣ ឈ្មោះ លីន ហ្សានី អាយុ២៦ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ យុវជនទី២ និងទី៣ សមត្ថកិច្ចដកហូតថ្នាំញៀនម៉ាទឹកកក ១ ថង់ដែរ ។ សរុបថ្នាំញៀនម៉ាទឹកកក ២ ថង់ ស្មើទំងន់ជាង ៣ ក្រាម ។
ជនសង្ស័យបានសារភាពថាថ្នាំ្ញញៀនម៉ាទឹកកកទាំងនោះជារបស់ពួកគេប្រាកដមែន។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង ៣ នាក់និងថ្នាំញៀនសមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅតុលាកាចាត់ការតាមនិតិវិធី៕