0

ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ខេត្ត​ឧត្តមានជ័យ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ ២០១៥ ពង្រឹង​ការងារ​តាម​មូលដ្ឋាន

ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ខេត្ត​ឧត្តមានជ័យ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ ២០១៥ ពង្រឹង​ការងារ​តាម​មូលដ្ឋាន

ខេត្តឧ​ត្ត​រ​មានជយ័​៖   នៅ​ព្រឹក​ថ្ងៃទី ១៣​ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន ខេត្តឧ​ត្ត​រ​មានជយ័ បាន​បើក​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ដាក់​ចេញ​ផែនការ​បន្ត​ឆ្នាំ​២០១៦​ដើម្បី​ពង្រឹង​ការងារ​បក្ស​តាម​មូលដ្ឋាន​កាន់តែខ្លាំង​ឡើង​ក្រោម​អអិបតីភាព លោក គន់​គីម សម្មាជិក​អចិ​ន្រៃ្ត​គណកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខេត្តឧ​ត្ត​រ​មានជយ័  លោក ស ថា​វី និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ។​

​ជាមួយគ្នានេះដែរ  ត្រូវ​បន្ត​ខិតខំ​អនុវត្ត គោលនយោបាយ​ភូមិ​ឃុំ​មាន​ស​វត្ថិ​ភាព​អោយបាន​ល្អ  ដែល​ជា​កត្តា​ដ៏​សំខាន់  ផ្តល់​នៅ​ភាពសុខសាន្ត​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ  និង​មាន​ជំនឿ​ជាក់​មុតមាំ ថែម​ទៀត   មកលើ​ការដឹកនាំ​របស់​គណបក្ស​ពិសេស  សម្តេច​ប្រមុខ​ដឹកនាំ​បក្ស​និង​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដើម្បី​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​សម្រាប់​អាណត្តិ​ក្រោយ​ទៀត  ។​

​តាម​សេចក្តីរាយការណ៍​របស់​គណបក្ស​ខេត្ត​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​សមិទ្ធផល​ជាច្រើន​ដែល​ក្រុមមន្ត្រី​គណបក្ស​ប្រជាជន​គ្រប់​ថ្នាក់​បាន​អនុវត្ត​និង​សម្រេច​បាន​កន្លង​មក​ជា​មួ​យ​និង​មេរៀន​បទពិសោធន៍​ដែល​ទទួលបាន​ការងារ​ជាក់ស្តែង ហើយ​ដែល​ធ្វើអោយ​គណបក្ស​ប្រជាជន​កាន់តែ​ត្រូវបាន​ពង្រឹង​ជា​បន្តបន្ទាប់​ទាំង​អបរំ​នយោបាយ​ការចាត់តាំង និង​ការងារ​ផ្សេងៗ ទៀត  ធ្វើអោយ​គណបក្ស​ទទួល​បានការ​គ្រាំទ្រ​កាន់តែ​មាន​ចំនួន​ច្រើនឡើង ។​

​មានប្រសាសន៍​ក្នុង​ឱកាស​នោៈ លោក គន់ គីម​បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​សមាជិក​បក្ស​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​ធ្លុង​សាម្គូភាព​អោយ​ល្អ​ថែម​ទៀត ហើយ​ត្រូវ​ហ៊ាន​ប្រឈមមុខ​ពុះពារ​ការពារ​គ្រប់យ៉ាង​ដើម្បី​ផលប្រយោជន៍​ប្រជាជន ៕

 

2015_15_15b (1) 2015_15_15b (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!