ខេត្តបន្ទាយមានជ័យ៖ មន្ត្រីកាំកុងត្រូល និងកំលាំងចំរុះជាច្រើននាក់បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់សិស្សសូមពិចារណាមុននិងទិញចំណីអាហារដាក់លក់ក្នុងសាលារៀនត្រូវយកមកពិត្យឲ្យបានត្រឹមត្រូវមុននិងយកទៅបរិភោគ ព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៥នៅ វិទ្យាល័យសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការចុះផ្សព្វផ្សាយនិងធ្វើការត្រួតពិនិត្យចំណីអាហារនៅតាមវិទ្យល័យនេះមានការចូលរួម លោកហុងលាងអនុប្រធានទី១សាខាកាំកុងត្រូលខេត្តបម្ទាយមានជ័យ នគបាលសេដ្ឋកិច្ច មន្ត្រីពាណិជ្ជកម្ម និងលោកស្រីណាតស៊ីឡាយនាយកសាលាសិរីសោភ័ណ និងសិស្សរាប់រយនាក់ទៀត ។
ក្នុងការចុះពិនិត្យនោះ លោក ហុង លាង បានមានប្រសាសន៍ថា កាំកុងត្រូលនិងសមិត្ថកិច្ចចំរុះចុះធ្វើការអប់រំនិងធ្វើការផ្សព្វផ្សាយដល់សិស្សទាំងអស់ដើម្បីឲ្យសិស្សបានយល់ដឹងអំពីផលិតផល អាហារវេចខ្ចប់ ឈ្មោះមុខទំនិញ អាស័យដ្ឋានអ្នកទទួលខុសត្រួវ ថ្ងៃផុតកំណត់នៃការប្រើប្រាស់ ថ្ងៃផលិត គ្រឿងផ្សំ អត្រាអាល់កុល វិធីប្រើប្រាស់ប្រសិនប្រើចាំបាច់ លិខិតអនុញ្ញាតរបស់ស្ថាប័នមានសមិត្ថកិច្ចមុននិងដាក់ចរាចរណ៍បើមានលក្ខខ័ណ្ឌតម្រូវនិងចំពោះផលិតផលដែលផលិតក្នុងស្រុក ស្លាកសញ្ញាសុវត្តិភាពឬស្លាកសញ្ញាស្តង់ដាផ្សេងៗ។
លោក ហុង លាង បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមពិចារណាមុននិងជ្រើសរើសផលិតផលម្ហូបអាហារណាមួយយកមកបរិភោគត្រូវពិនិត្យផលិតផលដែលសំបកវេចខ្ចប់មានស្លាកសញ្ញាឲ្យបានត្រឹមត្រូវហើយត្រូវជៀសវាងម្ហូបអាហារដូចជា គំរបកំប៉ុងមានច្រែះស៊ីប៉ោង កំពិត ហួសកាលបរិច្ឆេទប្រើប្រាស់គ្នានស្លាកសញ្ញាត្រឹមត្រូវ ការដាក់តាំងលក់មុខម្ហូបគ្មានអនាម័យរុយរោមហុយធូលីដីនិងកាកសំណល់ផ្សេងៗ ការដាក់តាំងលក់ផលិតផលផ្ទាល់ដីទីតាំងជិតលូទឹកស្អុយកន្លែងមានភក់ជ្រាំ អ្នកលក់ដូរគ្មានអនាម័យឬមានជម្ងឺប្រចាំកាយនិងចំណីអាហារដែលមានសត្វល្អិតចំលងមេរោគជាដើម។
លោក ហុង លាង បានបញ្ជាក់ទៀតថាត្រូប្រុងប្រយ័ត្នចំពោះមុខទំនិញដូចជាការដាក់ជាតិគីមីឲ្យមានព៌ណស្រស់ថ្លាប្រើប្រាស់ជាតិគីមីធ្វើឲ្យស្វិតការប្រើជាតិគីមីទុកសាច់ស្រស់ឲ្យបានយូរអំបិលគ្មានអ៊ីយ៉ូតបណ្តាលឲ្យមានជម្ងឺជាដើម ៕