0

​ក្រុមចោរប្លន់​២​នាក់​ចាប់​បាន រីឯ ៣ នាក់​យក​មាស​ប្រាក់់​គេចខ្លួន​បាត់​សមត្ថកិច្ច​មិន​ផ្តល់​ព័ត៌មាន​

​ក្រុមចោរប្លន់​២​នាក់​ចាប់​បាន រីឯ ៣ នាក់​យក​មាស​ប្រាក់់​គេចខ្លួន​បាត់​សមត្ថកិច្ច​មិន​ផ្តល់​ព័ត៌មាន​

បាត់ដំបង ៖ ក្រុមចោរប្លន់​២​នាក់​ចាប់​បាន រីឯ​៣​នាក់​យក​មាស​ប្រាក់់​គេចខ្លួនបាត់ បន្ទាប់ពី​ប្លន់​អាជីវករ​លក់​មាស​ផ្សារណាត់​ដល់ផ្ទះ នា​ល្ងាច​ថ្ងៃទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅផ្ទះ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៥​អ្នកយក​ព័ត៌មាន​ជាច្រើន​នាក់​ត្រូវ​គេ​ដេញ​ចេញ​ពី​ស្នងការដ្ឋាន​ខេត្ត មិន​អនុញ្ញាតិ​ឲ្យ​ថត​ផ្សាយ​ទេ​ហាក់បី​មាន​អាថ៌កំបាំង​។​    ​

​ប្រភព​ពី​សមត្ថកិច្ច​កា​លពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុម​ចោរប្លន់​ត្រូវ​ដេញ​ចាប់់​ប្រកិតៗ ហើយ​ចាប់ខ្លួន​បាន​៥​នាក់​ក្នុងនោះ​មាន​កូន​អ្នកធំ​ម្នាក់ ហើយ​កូន​អ្នកធំ ត្រូវ​បាន​កែ​សំណុំរឿង ចែកចាយ​ថ្នាំញៀន លុះ​ថ្ងៃទី​១៤​ត្រូវ បាន​កែប្រែ​ព័ត៌មាន ចាប់បាន​២​នាក់ ហើយ​កូន​អ្នកធំ ត្រូវ បាន​ដោះលែង​អោយ​មាន​សេរីភាព អ្នកយក​ព័ត៌មាន​ជាច្រើន​នាក់ ត្រូវ​បាន​ដេញ​ចេញ​ពី​ស្នង ការ ដ្ឋា​ន​នគរបាល​ខេត្ត មិន​អោយ​យក​ព័ត៌មាន​។​

កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាល​ម៉ោង​១​យប់​ឈានចូល​ថ្ងៃទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​ខេត្ត​បាត់ដំបង​។​ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ យ៉ាន់ ផា អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​អែម ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ។​

​ជនសង្ស័យ​សារភាពថា បាន​ចូលរួម​ក្នុង​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ខាងលើ​មែន​ជាមួយនឹង បក្ខពួក​ទាំងអស់​ចំនួន​៥​នាក់ បាន​ប្រើប្រាស់​ម៉ូតូ​ចំនួន​៣​គ្រឿង ព្រមទាំង​មាន​អាវុធខ្លី​ចំនួន​២​ដើម ដោយ​រូបគេ​ជា​អ្នក​កាន់​អាវុធ ឯ​គ្នា​គេ​ម្នាក់​ទៀត​គឺជា​អ្នក​កាន់ចង្កូត​ម៉ូតូ​។
​ក្រោយ​រត់គេច​ខ្លួន​ដល់​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​ខ្លួន​បាន​ដោះដូរ​ខោអាវ​មាន​មាស​ប្រាក់​ទុក​នៅ​វាលស្រែ​ហើយ​ទិញ​កង់​អ្នកភូមិ​ជិះ​បន្លំ​ភ្នែក​សមត្ថកិច្ច​តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​តែម្តង​។​
​រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​ខេត្ត​បាត់ដំបង កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី  បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត មានឈ្មោះ នៅ រស់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កោះកុង ដោយ​បច្ចុប្បន្ន​មិន​មាន​អាស័យដ្ឋាន​ច្បាស់លាស់​នោះ​ទេ​។​

​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​ត្រូវបាន​គេ​ទូរស័ព្ទឲ្យ​ជិះ​ឡាន​មក​បាត់ដំបង ២​ថ្ងៃមុន​ដេក​នៅ​ផ្ទះសំណាក់​ដើម្បី​រងចាំ​ធ្វើ​សកម្មភាព​ប្លន់​លុះដល់​ថ្ងៃ​មានឱកាស​ក៏​ចេញ​ប្លន់​ពេល​ប្លន់​បាន​សម្រេច​រួច​មក ពួកគេ​ទាំង​២​នាក់​ត្រូវបាន​បក្ខពួក​ចែក​ឲ្យ​នូវ​គ្រឿង​អល័ង្កា​ចំនួន​មួយ កេស​ដើម្បី​ចែកគ្នា ហើយក៏​បាន​បែកផ្លូវ​គ្នា​។​ចំពោះ​ជន​៣​នាក់​ទៀត គឺ​ខ្លួន​មិន​ស្គាល់​ច្បាស់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹងថា ពួកគេ​គឺ​រស់នៅក្នុង​ខេត្ត​បាត់ដំបង​តែ​ប៉ុណ្ណោះ​៕

 

2015_12_15a (1) 2015_12_15a (2) 2015_12_15a (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!