បាត់ដំបង ៖ កាលម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ស្ថិតក្រុមទី១២ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីមានករណីប្លន់ អាជីវករ លក់មាសកម្លាំង សមត្ថកិច្ចចម្រុះ ចុះដល់កន្លែងកើតហេតុភ្លាមៗ កំណត់មុខសញ្ញារហូតដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ បង្ក្រាបក្រុមចោរប្លន់អ្នកលក់មាសបានចំនួន ៥ នាក់ ម្នាក់ជាកូនអ្នកធំមិនទាន់អោយព័ត៌មានផ្សាយទូលំទូលាយទេ ហាក់នៅមានអាថ៌កំបាំង ។
កាលម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥មានក្រុមចោរប្លន់ចំនួន៦នាក់ប្រដាប់ដោយកាំភ្លើងខ្លី៣ដើម ជិះម៉ូតូ ៣គ្រឿង តាមប្លន់់អាជីវករ លក់មាសនៅផ្សារណាត់ ដល់ផ្ទះស្ថិតក្រុមទី១២ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង ប្រមូលមាសប្រាក់ ជាច្រើន តំឡឹង រួចគេចខ្លួនបាត់។
ប្រភពបានអោយដឹងថា តាំងពីមានករណីប្លន់ ម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥ ដល់រសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៥កម្លាំងនគរបាលតាមប្រមាញ់់បង្ក្រាបក្រុមចោរប្លន់បាន៥នាក់និងរឹបអូសបានវត្ថុតាងមួយចំនួនមកវិញ នឹងកំពុងធ្វើការសាកសួរ។
អាជីវកររងគ្រោះមានឈ្មោះ ហេង ជីឃាង អាយុ៣៥ឆ្នាំមានប្រពន្ធឈ្មោះ កែវ ចាន់ណា អាយុ៣៦ឆ្នាំបានអោយដឹងថា មុនពេលកើតហេតុគាត់២នាក់ប្តីប្រពន្ធនិងម្តាយក្មេកបានដឹកអីវ៉ាន់ឈប់លក់ចេញពីផ្សារណាត់(ភូមិ២០ឧសភាសង្កាត់ស្វាយប៉ោ) ឆ្ពោះមកផ្ទះ ពេលកូនតូចបើកទ្វារអោយរថយន្តចូលផ្ទះក៏មានមនុស្ស៣នាក់ចុះពីលើម៉ូតូប្រដាប់ដោយកាំភ្លើង៣ដើមភ្ជង់និងបាញ់ឡើងលើ១គ្រាប់គំរាមអោយយកមាសប្រាក់ប្រមូលយកគ្រឿងអលង្ការចំនួន៤ធុងនិងកាបូបលុយ២ និងនាឡិ៍ការរបស់ប្តីពាក់នៅដៃអោយប្រគល់ជូនពួកវាហើយក៏នាំគ្នាចេញទៅ។
ខណៈនោះ ស្ត្រីឈ្មោះ កែវ ចាន់ណា បានចាប់ឱបជើងចោរម្នាក់ជាប់ឯចោរបានទះកំភ្លៀងនាង និងគំរាមបាញ់់ចោល ទើបនាងភ័យលែងដៃអោយចោរទៅវិញ ។ ដោយសារតែចោរម្នាក់ចុងក្រោយរត់ចេញទៅប្រហែល៣០០ម៉ែត្រឡើងម៉ូតូជិះប្រជាពលរដ្ឋឃើញដានចង្អុលអោយសមត្ថកិច្ចតាមរកតែម្តង ។
ហេតុការណ៍នគរបាលឡោមព័ទ្ធចាប់មុខសញ្ញា ៣ នាក់នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅផ្ទះសំណាក់ ឡេង សេងណា ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ។
ហេតុការណ៍បង្ក្រាបនៅម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ លោកប៉ង់ចាន់សុយុទ្ធារាព្រះរាជអាជ្ញាររងអបសាលាដំបូងខេត្តបាត់ដំបងដឹកនាំកំលាំងចំរុះចុះទៅធ្វើការឆែកឆេរជួរផ្ទះល្វែងខាងជើងផ្សារណាត់ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងឃាត់់ខ្លួនបុរសសង្ស័យម្នាក់ជាកូនអ្នកធំដែលជាមេក្លោងនៃក្រុមចោរប្រដាប់អាវុធ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៨និង៥០នាទីយប់ថ្ងៃដដែល ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿង ហើយឃើញសមត្ថកិច្ចក៏ជិះគេចសំដៅមកភ្នំពេញ។ ស្ថិតក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចបានដេញតាមកៀររហូតពួកគេលោតចេញពីម៉ូតូ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ក្បែរស្ទឹងចករួចរត់គេចខ្លួនចូលព្រៃ ដោយបន្សល់ទុកនៅកាំភ្លើងK59 ចំនួន១ដើម រួមនិងម៉ូតូ១គ្រឿងពាក់ស្លាកលេខកណ្ដាល1B-0312 ដោយមានបិទស្គុតខ្មៅជិត។
ហេតុការណ៍បង្ក្រាបឃាត់ជនសង្ស័យម្នាក់កាលពីម៉ោង១០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ភូមិកកោះឃុំកកោះស្រុងមោងឬស្សីខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីប្លន់ខាងលើលោកជេតវណ្ណនីស្នងការរងកណ្តាលយុត្តិធម៌បានបញ្ជាក់ថាចំករណីប្លន់អាជីវករលក់មាសនិងឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចមិនទាន់បំភ្លឺបានទេព្រោះនៅរឿងច្រើនទៀតត្រូវស៊ើបអង្កេត ៕