ខេត្តឧត្តរមានជ័យ ៖ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនានានៅតាមច្រកទ្វាព្រំដែនអូរស្មាច់បង្ក្រាបឃាត់សាច់មាន់ខូចគុណភាពជាង១តោនដុតបំផ្លាញចោលដើម្បីទប់ស្កាត់និងការពារសុខភាពប្រជាពលរដ្ឋទូរទៅកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥នៅច្រកទ្វាព្រំដែនអូរស្មាច់ក្នុងភូមិ-សង្កាត់អូរស្មាច់ក្រុងសំរោង។
ការដឹកនាំបង្ក្រាបមាន លោក ហង្ស វណ្ណ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាព្រំដែនអូរស្មាច់និងលោកគួន សុភាព អនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាព្រំដែនអូរស្មាច់ ។
លោក ហង្ស វណ្ណ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាព្រំដែនអូរស្មាច់បានអោយ ដឹងថា ការបង្ក្រាបសាច់់មាន់ខូចគុណភាព នាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈ រថយន្ត ម៉ូតូកង់បី តាមរទេះ បានជាង១តោន ដោយមានការសហការ ពីមន្ត្រីក្រោមឱវាទ យ៉ាង ម៉ត់់ចត់ ការបង្ក្រាបមិនមែនទើបតែអនុវត្តន៍នោះទេគឺអនុវត្តន៍ធ្វើជាប្រចាំ។
ក្រោយពីការបង្ក្រាបរួចកម្លាំងគយនិងរដ្ឋាករបានសហការទៅមន្ត្រីជំនាញនិងស្ថាប័ណ្ណមានសមត្ថកិច្ចនៅតាមច្រកទ្វាព្រំដែនចូលរួមដុតបំផ្លាញសាច់មាន់ខូចគុណភាពចោលក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋទូទៅ ៕
ព្រំសំ