0

ចោរ​ប្រដាប់អាវុធ​៣​នាក់ ចូល​ប្លន់​ផ្ទះ​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ប្រមូល​ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់់​

ចោរ​ប្រដាប់អាវុធ​៣​នាក់ ចូល​ប្លន់​ផ្ទះ​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ប្រមូល​ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់់​

ខេត្ត​បាត់ដំបង ៖ ក្រុមចោរ​ប្រដាប់អាវុធ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម ខ្លី​១​ដើម កន្ទ្រៃ​កាត់ដែក​១ និង​ដែក​ស្បែ​ង​១ បាន​ចូល​ប្លន់​ផ្ទះ​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ប្រមូល​មាស ប្លាទី​ន និង​លុយ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ហើយ​គេចខ្លួនបាត់ ដែល​ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី យប់​ថ្ងៃ​ទី​៩ ធ្នូ ២០១៥ នៅ​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​5​ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
​ជនរងគ្រោះ​ជា​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ដែល​ត្រូវ​ចោរប្លន់​ឈ្មោះ ភាញ ភឿប ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ប្រពន្ធ​ឈ្មោះ​តាន់ ម៉ូ​រ៉ា រស់នៅ​ភូមិ​កើតហេតុ ។​

​ប្រភព​ពី​ជនរងគ្រោះ​បានឲ្យដឹងថា នៅក្នុង​ផ្ទះ​របស់​គាត់​មាន​គ្នា​៧​នាក់ គឺ​គាត់ ប្រពន្ធ កូនប្រសារ​ប្រុស និង​កូនស្រី​៤​នាក់ ដែល​មុនពេល​កើតហេតុ​ជនសង្ស័យ​៣​នាក់​បាន​សម្រុកចូល​ផ្ទះ​របស់​គាត់​ដោយ​បាន​ភ្ជង់ ហើយ​ចាប់​គាត់​និង​កូនប្រសារ​ប្រុស​របស់​គាត់​ចង​ភ្ជាប់​ជាមួយគ្នា ព្រមទាំង​ភ្ជង់​ប្រពន្ធ និង​កូនស្រី​របស់​គាត់​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ឲ្យ​ពួកវា ដោយ​មាន​ការភ័យខ្លាច​ប្រពន្ធ​និង​កូនស្រី​របស់​គាត់​បាន​ប្រមូល​មាស ប្លាទី​ន ព្រមទាំង​លុយ​ខ្មែរ និង​លុយ​ដុល្លារ ឱ្យទៅ​ក្រុមចោរប្លន់​យក​ទៅ​នោះ​មាន មាស និង​ប្លាទី​ន​មួយចំនួនធំ ព្រមទាំង​លុយ​ខ្មែរ​និង​ដុល្លារ​សរុប​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ។​

​បើតាម​សម្តី​លោក ភឿប ផា​យោ អាយុ​36​ឆ្នាំ​ជា​កូន បាន​ប្រាប់ថា ក្រុមចោរ​អាច​មក​ពួន​សម្ងំ​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់ ព្រោះ​នៅពេល​គាត់​ត្រឡប់​មកពី​ផ្សារ​វិញ​បើក​រថយន្ត​ចូល​ចត​នៅ​ក្នុងផ្ទះ រួច​ដើរ​ទៅ​ចាក់សោរ​របង ហើយ​ត្រឡប់​ចូលមក​ក្នុង​ផ្ទះ​វិញ ក៍​ស្រាប់តែ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ភ្ជង់​រូបគាត់ រួច​ចង​គាត់​និង​ឪពុក ហើយ​ឱ្យ​ម្តាយ​របស់​គាត់​នាំ​ដើរ​ប្រមូល​ទ្រព្យ​សម្បត្ត​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​ក្រុម​ចោរ​ចាកចេញ​ទៅ​វិញ​។​
​ភ្លាមៗ​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ដឹកនាំ​បញ្ជារ គ្រប់​កំលាំង​ទូរ​ទាំង​ខេត្ត​កំពុង​ធ្វើ​ការស្រាវជ្រាវ និង​តាម​ប្រមាញ់​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​ទាំងនោះ​ពេញ​ខេត្ត​ទាំងយប់ ៕

 

2015_12_10r3 (1) 2015_12_10r3 (2) 02-(5)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!