0

​រដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​សត្វ​ស្លាប​២​កន្លែង​ដកហូត​បាន​សត្វ​២០០​ក្បាល​

​រដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​សត្វ​ស្លាប​២​កន្លែង​ដកហូត​បាន​សត្វ​២០០​ក្បាល​

ខេត្ត​បន្ទាយមានជ័យ​៖​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​សត្វ​ស្លាប​២​កន្លែង​ខុស​ច្បាប់​ដកហូត​បាន​ប្រមាណ សត្វ​២០០​ក្បាល​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ក្រុង​សិរី​សោភ័ណ្ឌ​។​

​លោក អ៊ុក ហុក​ថាវរៈ នាយ​សង្កា​ត​រដ្ឋបាល​ព្រៃឈើ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ថា ក្រោយពេល​ដែល​ធ្វើការ​ស្រាវជ្រាវ​ទទួល​មុខសញ្ញា​អ្នកជួញដូរ​សត្វ​ស្លាប​    ​ហើយ​បាន​ចុះបង្ក្រាប​រឹបអូស​បាន​សត្វ​ស្លាប​ចម្រុះ​ប្រមាណ​ជាង​២០០​ក្បាល​ភាគច្រើន​សត្វ​ស្លាប​ត្របក​ត្រពាំង ទីតាំង​ដែល​បង្ក្រាប​នៅ​ព្រៃ​ឫស្សី​ក្រោយ​ផ្ទះ​ប្រមាណ​ជា​១០០​ម៉ែត្រ​ដែល​រោមសត្វ ២​កន្លែង គំនរ​និង​ឆ្នាំង​ដាំទឹក​ក្តៅ​បោចស​ត្វ​និង​កៅអ៊ី​ជ័រ​អង្គុយ​បោច​រោមសត្វ​ជាង​១០​ក្បាល​។​

​លោក ប៊ូ វណ្ណះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បាន​ប្រាប់ថា ក្រោយពេល​ដែល​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​សត្វ​ស្លាប ឃើញ​សកម្មភាព​នេះ​ជួញដូរ​សត្វ​ស្លាប​ជិត​១​ឆ្នាំ​ហើយ នៅ​ពេល​ចុះ​បង្ក្រាប​ឈ្មួញ​រត់គេចខ្លួន​អស់ នៅសល់​សត្វ​ស្លាប​ដែល​បោច​ហើយ និង​មិន​ទាន់​បោច​ភាគច្រើន ។ ទោះជា​ការចុះ​បង្ក្រាប​ចាប់​មិន​បាន​អ្នកជួញដូរ​ក៏ដោយ ពោល​គឺ​ពួកគេ រត់គេចខ្លួន​អស់​មន្ត្រី​ជំនាញ​បាន​ណែនាំ​អប់រំ​ដល់​អ្នកជិតខាង​ឲ្យ​បញ្ឈប់​ការជួញដូរ​សត្វ​ស្លាប​ជា​អំពើ​ល្មើស និង​ច្បាប់​។ សត្វ​ស្លាប់​ដែល​ឈ្មួញ​ជួញដូរ​ក្រោយពេល​បោច​ហើយ​យកទៅ​ដាក់​លក់​ឲ្យ​ម៉ូយ​តាម​ភោជនីយ៍ដ្ឋាន​និង​សណ្ឋាគារ ចំពោះ​សត្វ​ស្លាប​ដែល​បង្ក្រាប​បាន​ប្រមាណ​ជាង​២០០​ក្បាល​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​កប់​ចោល ៕

 

2015_12_10r3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!