0

​បើក​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ឃុំ​សង្កាត់​នៅ​ក្រុង​សិរីសោភ័ណ លើ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​

​បើក​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ឃុំ​សង្កាត់​នៅ​ក្រុង​សិរីសោភ័ណ លើ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​

​ខេត្ត​បន្ទាយមានជ័យ​៖ កាល​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​លោក លី សារី អភិបាលរង ខេត្ត​បន្ទាយមានជ័យ​អញ្ជើញ​បើក​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​ឃុំ​សង្កាត់​នៅ​ក្រុង​សិរីសោភ័ណ លើ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០១៦-២០១៨​។​

​លោក វ៉ៃ កេង​លី អភិបាលរង​ក្រុង​បានឲ្យដឹងថា សិក្ខាសាលា​សមាហរណកម្ម នៃ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០១៦-២០១៨ បាន​រៀបចំ​ឡើង​តាម​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​របស់​សង្កាត់​និង​ខណ្ឌ ដែល​នៅ​ក្នុង​នោះ​ចាំបាច់​ត្រូវ មាន​ការចូលរួម​គាំទ្រ​ពី​សំណាក់ អស់លោក លោកស្រី ដើម្បី​ឲ្យ​គម្រោង​ដែល​បានរៀបចំ ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជា​អាទិភាព នៅ​ថ្នាក់​មូលដ្ឋាន​និង​ប្រើប្រាស់​ធនធាន​ឲ្យចំ​គោលដៅ​និង​អនុវត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព គោលបំណង​នៃ​ការរៀបចំ សិក្ខាសាលា​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង វិនិយោគ​អាទិភាព​បី​ឆ្នាំ​រំកិល​២០១៦-២០១៨ របស់​ខណ្ឌ​និង​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​អាទិភាព របស់​សង្កាត់​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០១៤ និង​ស្នើសុំ​ការគាំទ្រ​ពី​មន្ទីរ​-​អង្គភាព អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា និង​សប្បុរសជន​ដើម្បី​គាំទ្រ​គម្រោង​របស់​ខណ្ឌ​និង​សង្កាត់ ។

​ក្នុងនោះដែរ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ​មាន​បាន​ណែនាំ​ដល់​បណ្តា​អង្គការ និង​មន្ទីរ​ពាក់ព័ន្ធ​នានា ត្រូវតែ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍ ថ្នាក់​ខណ្ឌ​និង​ថ្នាក់​សង្កាត់​ឲ្យបាន​ច្បាស់លាស់ គឺ​ត្រូវតែ​ញែក​ចេញ​ពី​គ្នា​ឲ្យដាច់​ថា គម្រោង​ណា​ដែល​យើង​ត្រូវ​គាំទ្រ​ថ្នាក់ក្រុង ហើយ​គម្រោង​ណា​ត្រូវ​គាំទ្រ​ថ្នាក់​សង្កាត់ ដើម្បី​ឲ្យ​គម្រោង​អភិវឌ្ឍ​ន៍​ទទួលបាន ជោគជ័យ​។​

​ចុងបញ្ចប់ អាជ្ញាធរ​ក្រុង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្តា​អង្គការ​ជា​ដៃគូ អភិវឌ្ឍន៍ មន្ទីរ​ក្នុង​ការគាំទ្រ គម្រោង​យ៉ាងច្រើន​លើសលប់​នាពេលនេះ ដើម្បី​ការអភិវឌ្ឍន៍​នៅ​ថ្នាក់​មូលដ្ឋាន​បានរ​លូន ៕

 

2012_12_r3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!