ខេត្តបន្ទាយមានជ័យ៖ ទំនប់ទឹករបស់ក្រុមហ៊ុនអានកូ(ឧកញ៉ា កុក អាន) ធ្វើឲ្យលិចដីស្រែជាង៥០០ហិចតាត្រូវឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះទៅពិនិត្យផល ប៉ះពាល់ហើយបញ្ជាឲ្យអជ្ញាធរស្រុក បញ្ជាសការជនលិចដោយស្តារអូរឬជីគប្រឡាយវាងផ្ទះពលរដ្ឋក្រុងប៉ោយប៉ែតទៅស្រុកអូរជ្រៅទៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៥នៅភូមិអូរខៃដនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក កែ គឹមយ៉ាន ក្នុងការចុះពិនិត្យអាងនោះបាននិយាយថា ក្រោយពេលដែលក្រុមហ៊ុនអានកូ ធ្វើទំនប់ទប់ទឹកដើម្បីធ្វើទឹកស្អាតលក់ឲ្យប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតដើម្បីប្រើប្រាស់នោះ គឺផ្តល់ប្រយោជន៍តែក្រុមហ៊ុនរបស់ខ្លួនអានកូតែមួយប៉ុណ្ណោះចំណែកប្រជាពលរដ្ឋរស់នៅខាងលើលិចដីស្រែបង្កបង្កើនរាប់រយហិចតាចំណែកឯទំនប់ទឹកខាងក្រោមវិញគ្មានទឹកដាក់ស្រែដែលប៉ះពាល់នេះប្រមាណជិត១០ឆ្នាំកន្លងមកហើយ។
ក្រុមហ៊ុនរបស់អានកូររបស់លោក កុក អាន ដែលធ្វើទំនប់ទប់ទឹកលិចដីស្រែប្រជាពលរដ្ឋបង្កបង្កើនផលរាប់រយហិចតានោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសិក្សារឿងទំនាស់រវាងក្រុមហ៊ុនអានកូរ និងប្រជាពលរដ្ឋឡើងវិញធ្វើយ៉ាងណាកុំឲ្យផលប៉ះពាល់ដល់ដីស្រែបង្កបង្កើនផលរបស់ពួកគាត់ហើយបានជម្រុញទៅអភិបាលស្រុកអូរជ្រៅត្រូវមានវិធានការណ៍ស្តាររអាងក្នុងស្រុកដើម្បីយកទឹកសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់និងមន្ទីធនធានទឹកត្រូវលើកគម្រោងស្តារអូរដែលតភ្ជាប់ពីក្រុងប៉ោយប៉ែតឆ្លងកាត់ស្រុកអូរជ្រៅទៅក្រុងសិរីសោភ័ណដើម្បីឲ្យមានទឹកឲ្យប្រជាពលរដ្ឋទាំង៣ស្រុក-ក្រុងនេះ មានទឹកសំរាប់ធ្វើស្រែពិសេសគឺសំរាប់ទុកផឹកនិងប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះផងដែរ ៕