0

​ផ្លូវជាតិ​លេខ ៣៣ បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ហើយ បែរជា​មិន​រុះរើ​ផ្ទះសម្បែង​

​ផ្លូវជាតិ​លេខ ៣៣ បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ហើយ បែរជា​មិន​រុះរើ​ផ្ទះសម្បែង​

​មាន​ប្រជាពលរដ្ឋ​ម​យ​ចំនួន ដែល​រស់នៅ​ផ្សារ​កំពង់ត្រាច សព្វថ្ងៃនេះ​កំពុងតែ​ក្តៅក្រហាយ​យ៉ាងខ្លាំង ចំ​ពៅះ​បុគ្គល​មួយចំនួន​ដែល​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​រួចមកហើយ បែរជា​មិន​ព្រម​កាត់​ផ្ទះសម្បែង​សោះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួនទៀត មានការ​ឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​បុគ្គល​នេះ តើ​មកពី​មូលហេតុ​អ្វី​ទៅ បាន​ជា​មិន​ព្រម រុះរើ​ផ្ទះ ហើយ​មិន​គោរព​តាមច្បាប់​របស់​រាជរដ្ឋាភិបាល​ទាល់តែ​សោះ​ឡើយ ឬ​មួយ​អ្នក​ទាំងអស់​គ្នា​នេះ​អាង​មាន​លុយ ឬ​មាន​ខ្សែបណ្តាញ​នៅ​ពីក្រោយ បានជា​ធ្វើ​ព្រងើយកន្តើយ​មិន​គោរព​នូវ​កិច្ច សន្យា​របស់​ខ្លួនឯង ។​

​ ម្យ៉ាងវិញទៀត​លោក​អភិបាលស្រុក និង​សមត្ថកិច្ច​បាន​ចុះ​មក​ប្រាប់​ដល់​បុគ្គល​ទាំងអស់នោះ ឱ្យ​រុះរើ​ផ្ទះ សម្បែង​ជា​ពីរដង ឬ​បី​ដង​មក​ហើយ តែ​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​ទាំងនោះ មិន​ព្រមស្តាប់​តាម​លោក​អភិបាលស្រុក ឡើយ ហើយ​ម្យ៉ាងទៀត​បុគ្គល​មួយចំនួន​បាន​កាត់​ផ្ទះ​ក៏​ប៉ុន្តែ​កាត់​មិនទាន់​ គ្រប់​ស្តង់ដារ​របស់​រាជ​រដ្ឋាភិបាល ។

​ពីព្រោះ​រាជរដ្ឋាភិបាល​បាន​ កមណត់​ស្តង់ដារ ១៤​ម៉ែត្រ តែ​អ្នក​ទាំងនោះ​កាត​មិនទាន់​គ្រប់​ឡើយ  ហើយ​មាន​មួយចំនួនទៀត ដែល​ទទួល​សំណង​ពី​ក្រុមហ៊ុន​រួច​អស់ហើយ មិន​អាច​សាងសង់​នៅ​កន្លែង និង​បាន​ទៀត​ទេ ពីព្រោះ​កន្លែង​និង​ប៉ះពាល់​អស់ហើយៗ​ក៏​ទទួល​លុយ​គ្រប់​អស់​ដែរ ចុះ​មូលហេតុ​អ្វី​ទៅ​បាន​ជា​បុគ្គល​នោះ​ហ៊ាន​សាង សង់​ផ្ទះសម្បែង និង​នៅ​កន្លែង​ដដែល មិន​គោរព​នៅ​ច្បាប់​រដ្ឋាភិបាល​ឡើយ ។ ហេតុដូច្នេះ សូម​គោរព​ដល់​ក្រុមការងារ​របស់​ក្រសួង​មេត្តា​ចុះ​មក​ពិនិត្យ និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់ និង​ឱ្យ​មាន​ភាពស្មើគ្នា និង​ភាពយុត្តិធម៌​ត្រឹមត្រូវ​ជា​និច្ច ៕​

 

DSC02263

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment