ខេត្តបន្ទាយមានជ័យ ៖ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទប្រជាពលរដ្ឋ និងអង្គការFRAបាននាំគ្នាចូលរួមសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទស្រះកណ្តាលខ្ចាស់ នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៥ក្នុងភូមិខ្ចាស់ ឃុំឬស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក គោស៊ុំ សារឿត បាននិយាយថា សមិទ្ធិផលនានាដែលមាននៅក្នុងវត្តខ្ចាស់ដូចជាបន្ទប់ទឹកនិងបង្កន់និងបច្ឆាសំរាប់បូជាសពនិងសមិទ្ធិផលនានាជាច្រើនទៀត។លោកគោស៊ុំសារឿតបាននិយាយបន្តថានេះសបញ្ជាក់ឲ្យឃើញថាភាពរុងរឿងនៃព្រះពុទ្ធសាសនាមិនអាចខ្វះបានរវាងផ្នែកអាណាចក្រនិងពុទ្ធចក្រ ។
លោក គោស៊ុំ សារឿត បាននិយាយបញ្ជាក់ទៀតថា កន្លងមកវត្តខ្ចាស់នេះត្រូវបានពុទ្ធបរិស័ទនិងសប្បុរសជនគ្រប់ទិសទីខិតខំកសាងសមិទ្ធិផលនានាក្នុងទីវត្តអារាមនេះទុកជាទីសក្ការះសំរាប់គោរពបូជាដល់ប្រជាពលរដ្ឋទូទៅ ។ ក្នុងនោះដែរ លោក គោស៊ុំ សារឿត បានធ្វើផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថាមិនត្រូវមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន និងនៅក្នុងវត្តជាដាច់ខាតពិសេសគឺស្រទាប់យុវវ័យមិនត្រូវប្រើអំពើហឹង្សាក្នុងគ្រួសារពិសេសលើស្ត្រីនិងកុមារ គ្មានការជួញដូស្ត្រីនិងកុមារ ដូចជានាំមនុស្សយកទៅធ្វើការឆ្លងដែនដោយខុសច្បាច់ ហើយត្រូវនិយាយថា ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្រប់ភូមិ ឃុំត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចហើយគ្រប់វត្តអារាមត្រូវលំបំបាត់ឲ្យបាននូវអធិករ ដែលចេញពីការគ្រប់គ្រង ការចាយវាយបច្ច័យរបស់វត្តដោយគ្មានឯកសារឲ្យបានត្រឹមត្រូវដោយគ្មានការប្រជុំពិភាគ្សាឯកភាពគ្នាធ្វើឲ្យបែកបាក់សាមគ្គីភាពរវាងព្រះសង្ឈ និងគណកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទនាំឲ្យជះឥទ្ធិពលមិនល្អនិងបាត់បង់ជំនឿក្នុងការគោរពប្រណិបត្តិវិស័យព្រះពុទ្ធសាសនា៕