0

​កន្លែង​លក់​ចាក់​ភ្នាល់​បាល់​២​កន្លែង​ដែល​មើល​ឃើញ​កណ្តាលវាល​សមត្ថកិច្ច​មិន​បង្ក្រាប​សង្ស័យ​ទុក​ធ្វើ​ឆ្នាំងបាយ​

​កន្លែង​លក់​ចាក់​ភ្នាល់​បាល់​២​កន្លែង​ដែល​មើល​ឃើញ​កណ្តាលវាល​សមត្ថកិច្ច​មិន​បង្ក្រាប​សង្ស័យ​ទុក​ធ្វើ​ឆ្នាំងបាយ​

បាត់ដំបង ៖ ​កន្លែង​លក់​ចាក់​ភ្នាល់​បាល់​២​កន្លែង​ដែល​មើល​ឃើញ​កណ្តាលវាល​សមត្ថកិច្ច​មិន​បង្ក្រាប​សង្ស័យ​ទុក​ធ្វើ​ឆ្នាំងបាយ​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​គួ​រំលឹក​ផង​ដែរ ៖ កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុមទី​២៦ ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង សមត្ថកិច្ច​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង លោក ជេ​ត វណ្ណ​នី ស្នងការរង​ទទួល បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក​ឈឿង គឹម​សុង នាយក្រុម បង្ការ បង្ក្រាប និង​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធារា ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្តបាត់​ដំបង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អ៊ី​ន​ធឺ​ណែ​ត​ចំនួន ២ កន្លែង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សយ នី និង​ឈ្មោះ សូ ផល្លី និង​ឃាត់ខ្លួន​មនុស្ស ចំនួន​១២​នាក់​រួម​ទាំង​វត្ថុតាង​ទូរ​ហ្គេម​៥១ គ្រឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​។

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ហ្គេម​ខាងលើ ដោយ​ធ្លាប់​ធ្វើការ​អប់រំ​រហូត​ដល់​ទៅ​៣​ដង តែ​មិន​ព្រម​ស្តាប់​និង​ចម្ងាយ​ជិត​សាលារៀន និង​ខុស​ការណែនាំ​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូ​រគ​នាគ​មន៍ ។ ពេល​កំពុង​បង្ក្រាប​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​មក និយាយថា កន្លែង​ទីតាំង​ខាងលើ​មាន​ច្បាប់ ដូច្នេះ​ខ្ញុំ​នឹង​ថត​រូបភាព​ពួក​លោក​ទាំ​ង​អស់ រួមទាំង​អ្នកកាសែត​ផង យក​ទៅ​ឱ្យ​សម្តេច​មើល​ថា រួប​បុរស​ខាងលើ​បាន​ឡើង​ជិះ​រថយន្ត​របស់​ខ្លួន​ចេញ​ទៅ​បាត់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង កាល​រសៀល​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥​ថា សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​អ៊ិន​ធឺ​ណិ​ត ២ កន្លែង​កាល​រសៀល​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុងភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ប៉ុន្តែ​កន្លែង​ភ្នាល់​បាល់​២​កន្លែង​មាន​៖​ទី​១​យីហោ​Masternet​មាន​ម្ចាស់​ឈ្មោះ​វ័ន​(​ថៅកែ​អ៊ិច​វ័ន​) ។ ទី​២ យីហោ BTB ON LINE ។ មិន​បង្ក្រាប គឺ​មិន​ស្មើភាព ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ម៉េង លាង នាយការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល បានអោយដឹងថា ទីតាំង​ចាក់​ភ្នាល់​បាល់ និង​កន្លែង​បទល្មើស​ផ្សេងៗ រូប​លោក​មិន​ដែរ​បាន​ទទួល​ប្រយោជន៍​អ្វី​ទេ ។​

​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​បាន​អោយដឹង​ថា រូប​លោក​ក៏​មិន​បាន​ទទួល​សំណូក​ពី​បន​ល្បែងភ្នាល់​បាល់​ដែរ តែបើ​មាន​បណ្តឹង​និង​បទបញ្ជារ ពី​លោកស្នងការ រូបលោក​នឹង​ចុះ​បង្ក្រាប​ដោយ​មិន​ញញើត ។​

​លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌​ធ្លាប់​និយាយថា ពួក​បទល្មើស​តែងតែ​យកឈ្មោះ​សមត្ថកិច្ច​ទៅ​បិទ​ទៅ​លាភ​ដើម្បី​ងាយ​រកស៊ី ធាតុ​ពិត​មិន​មាន​ដូច​ការលើក​ឡើង​ឡើយ ។​

​លោក ទួត សំណាង ប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់់ដំបង​បានអោយដឹងថា ពិតជា​មាន​សមត្ថកិច្ច​ដើរ​យក​លុយ​ដាក់​ខែ​តាម​ល្បែងភ្នាល់​បាល់​ប្រាកដ​មែន រូបលោក​នឹង​រាយការណ៍​ជូន​លោក ស ថេត ស្នងការ​ពេល​គាត់​ត្រឡប់មក​ពី​បរទេស​វិញ ដើម្ប​ចុះ​បង្ក្រាប​ទីតាំង​ទាំងនោះ​៕
​ហឿម ចាន់​វង្ស​

2015_12_07rt1 (1) 2015_12_07rt1 (2) 2015_12_07rt1 (3)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!