0

បង្ក្រាប​អ្នកលេង​ល្បែង​បញ្ជល់មាន់​មួយកន្លែង អ្នកលេង​រត់​ចែក​ជើង​គ្នា​

បង្ក្រាប​អ្នកលេង​ល្បែង​បញ្ជល់មាន់​មួយកន្លែង អ្នកលេង​រត់​ចែក​ជើង​គ្នា​

ខេត្ត​ប៉ៃលិន ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​សាលា​ក្រៅ បាន​ចុះ​បង្ក្រាប​អ្នកលេង​ល្បែង​បញ្ជល់មាន់​មួយកន្លែង បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​រត់​ចែក​ជើង​គ្នា ខណៈពេល​អ្នកលេង​កំពុង​ជល់​សាក ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​៧​នាក់ ម៉ូតូ​៦​គ្រឿង និង​រថយន្ត​ដឹក​ទឹក​មួយ​គ្រឿង​។​

​ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ប្រជាពលរដ្ឋ និង​អ្នកញៀន​ល្បែង​បញ្ជល់មាន់​មកឈរ​មើល​មាន់​ជល់​យ៉ាង​ត្រៀបត្រា ព្រមទាំង​មាន​ការរៀបចំ​សែនព្រេន ឲ្យចំ​ណី​មាន់ អុច​ធូប បម្រុង​ជល់​ទៅហើយ ស្រាប់តែ​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ជាច្រើន​នាក់ ចុះ​ទៅដល់​កន្លែង ពេល​នោះ​ទាំង​អ្នកមើល និង​អ្នកញៀន​ល្បែង​ជល់​មាន់ បាន​រត់​ចែក​ជើង​គ្នា​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ពេញ​ភូមិ​តែ​ម្តង ដោយ​អ្នកខ្លះ​ភ័យ​ខ្លាំងពេក​លោត​ទម្លាក់​ទឹកស្រះ​, ខ្លះ​រត់​បុក​បង្គោលរបង​រហូតដល់​សន្លប់ ,​ខ្លះ​ទៀត​រត់​បុក​គ្នា​ដួល​រងរបួស និង​ខ្លះ​ទៀត​រត់​ឲ្យ​រួច​តែ​ខ្លួន ដោយ​ភ្លេច​ម៉ូតូ ដើម្បី​កុំឲ្យ​សមត្ថកិច្ច​ចាប់បាន ។​

​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​ទីតាំង​ជល់​មាន់​ខាងលើ​នេះ​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​លេង​ល្បែង​បញ្ជល់មាន់ ជាច្រើន​ដង​រហូត​ដល់​ដុះ​ស្លែរ ដោយ​មាន​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​ប៉ូលីស​មួយចំនួន​ក៏​ចូល​ទៅ​លេង​ទីនោះ​ដែរ​។​

​លោក ស៊ិន តាំ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យដឹងថា ក្នុងករណី​បង្ក្រាប់​ល្បែង​បញ្ជល់មាន់​ខាងលើនេះ ខាង​សមត្ថកិច្ច​ជំនាញ​របស់​លោក បាន​ឃាត់ខ្លួន​មនុស្ស​៧​នាក់ និង​រឹបអូស​ម៉ូតូ​ចំនួន​៦​គ្រឿង ព្រម​ទាំង​រថយន្ត​ដឹក​ទឹក​លក់​មួយគ្រឿង យកទៅ​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។​

​លោក​បន្តថា ជាប់​ពាក់ព័ន្ធ​ករណី​នេះ​ខាង​លោក​បាន​ធ្វើ​កិច្ចសន្យា ដើម្បី​យក​មក​អប់រំ ព្រមទាំង​ផាក​ពិន័យ​បន្តិចបន្តួច រួច​បញ្ជូន​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅវេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​៕

 

2015_12_07rt2 (4) 2015_12_07rt2 (5) 2015_12_07rt2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!