0

​ក្រុមចោរប្លន់​មាន​គ្នា​៣​នាក់​កាំភ្លើង​វែង​ខ្លី​២​ដើម គាស់​ចំរឹង​បង្រួច​ផ្ទះ ចូល​ប្លន់​ផ្ទះ​វេរ​ប្រាក់​វី​ង​ក្នុងភូមិ​ចាម​រអាម​

​ក្រុមចោរប្លន់​មាន​គ្នា​៣​នាក់​កាំភ្លើង​វែង​ខ្លី​២​ដើម គាស់​ចំរឹង​បង្រួច​ផ្ទះ ចូល​ប្លន់​ផ្ទះ​វេរ​ប្រាក់​វី​ង​ក្នុងភូមិ​ចាម​រអាម​

​ខេត្ត​បាត់ដំបង ៖ ផ្ទះ​វេរ​ប្រាក់​វី​ង​មួយ​កន្លែង​នៅ​តំបន់​ដាច់​ស្រ​យ៉ាល​ពី​ទីប្រជុំជន ស្ថិត ក្នុង​នៅក្នុង​ភូមិ​ចាម​រអាម ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ខេត្ត​បាត់ដំបង ត្រូវបាន​ក្រុម​ចោរប្លន់​មាន​គ្នា​៣​នាក់​កាំភ្លើង​វែង​ខ្លី​២​ដើម គាស់​ចំរឹង​បង្រួច​ផ្ទះ ចូល​ទៅ​ភ្ជង់​និង​ចាប់​ម្ចាស់ផ្ទះ​ចង​ប្លន់​យក​ទ្រព្យសម្បត្តិ​បានសម្រេច​ហើយ​នាំគ្នា​រត់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​យប់​រំលង​អធ្រាត្រ ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​

​ជុំវិញ​នៃ​ហេតុការណ៍​អំពើ​ប្លន់​ប្រដាប់អាវុធ​បើ​តាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​ដែល​ជា​ជនរងគ្រោះ ឈ្មោះ ទូច ងឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​បាន​ប្រាប់ឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ គាត់ និង​ប្រពន្ធ កូន​នាំគ្នា​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅ​បន្ទប់​ខាងលើ​ផ្ទះ បន្ទាប់មក​ស្រាប់តែ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៣​នាក់ មិន​ពាក់​មុខ​នោះទេ ប្រដាប់​ដោយ​អាវុធ​ចំនួន​២​ដើម កាំភ្លើងខ្លី​១​ដើម និង​កាំភ្លើង​AK​ស្វាយ​១​ដើម ហើយ​បាន​យក​ដែក​ស្បែ​ង​១​ដើម​គាស់​ចំរឹង​បង្អួច ផ្ទះ​នៅ​ជាន់​ខាងក្រោម ហើយ​ចូល​ទៅ​ភ្ជង់​និង​ចាប់គាត់ និង​ប្រពន្ធ​កូន​ដោយ​គំរាម​កុំឱ្យ​ស្រែក​ហើយ​ពួក​វា​គាស់​ទម្លុះទម្លាយ​ទូ​រ៉ើក​កាយ​ពេញ​ក្នុង​ផ្ទះ​ធ្វើការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ក៏ នាំគ្នា​រត់​គេចខ្លួន​បាត់​ទៅ​ទិស​ខាងជើង ។

​ទ្រព្យសម្បត្តិ​ចោរប្លន់​យក​ទៅ​រួមមាន​ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​រៀល ប្រាក់​ថៃ​ចំនួន​៣​ម៉ឺន​បាត ប្រាក់​ដុល្លារ​ចំនួន​៣០​ដុល្លា ខ្សែដៃ​ប្លាទី​ន​មួយ​ខ្សែ​ទម្ងន់​៧​ជី កង​ដៃប្លា​ទីន​៧​កង​ទម្ងន់​៧​ជី ទូរស័ព្ទដៃ​អិន​ចុច​ពិល​ណូគា​ចំនួន​២​គ្រឿង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​២០១២ ស្លាក​លេខ បាត់ដំបង​១N-៤៨៥៦ ចោរប្លន់​ទាំង​នោះ​បាន​ជិះ​ម៉ូតូ​ប្លន់​បាន​សម្រាប់ធ្យោ​បាយ​រត់គេចខ្លួន​ផង​ដែរ​។​

​ពាក់ព័ន្ធ​និង​ករណី​ប្លន់​នោះ​ដែរ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អធិការនគរបាល​ស្រុក​មោង​ប្ញ​ស្សីប្រាប់​ឱ្យដឹងថា ពិតជា​មាន​អំពើ​ប្លន់​ម្ចាស់ផ្ទះ​វេរ​ប្រាក់​វី​ង​ខាងលើ​នោះ​មែន ក្រោយពី​ក្រុម​ចោរប្លន់​បាន​សកម្មភាព​ប្លន់​ម្ចាស់ផ្ទះ​នោះ​ហើយ សមត្ថកិច្ច​បាន​ដេញ​តាម​ប្រ​ម៉ាញ់​ក្រុម ចោរប្លន់ ហើយ​ពួក​វា​ទំនងជា​មាន​ការ​ភ័យ​ស្លន់ស្លោ ក៏​ផ្តួល​ម៉ូតូ​ដែល​ប្លន់​បាន​ចោល​នៅ​កណ្តាល វាលស្រែ​មួយ​កន្លែង​ស្ថិតនៅ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ជា​ង​២​គីឡូម៉ែត្រ​ម៉ូតូ​នោះ​ត្រូវបាន​ស​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​រងចាំ​ប្រគល់ឱ្យ​ម្ចាស់​វិញ​។​បច្ចុប្បន្ន​នេះ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​តាម ដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​វែកមុខ​រក​ក្រុមចោរប្លន់​ទាំងនោះ​៕

 

 

2015_12_07rt3 (1) 2015_12_07rt3 (2) 2015_12_07rt3 (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!