ខេត្តបន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែប្រវែងជាង ៧ គីឡូម៉ែត្រពីស្រុកស្វាយចេក និងស្រុកថ្មពួក ជាអំណោយ លោក កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រី ត្រូវបានកសាងបើកការដ្ឋានសម្ពោធ ដោយលោក អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកអចិន្ត្រៃយ៏ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ជាច្រើននាក់ទៀត កាល
ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។
លោក អាត់ ខែម បានអោយដឹងថាផ្លូវមួយខ្សែមានប្រវែងជាង៧គីឡូម៉ែត្រ លាតសន្ធឹកពីឃុំទ្រាស់ ទៅឃុំគោករមៀត ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ ស្ថាបនាផ្លូវនេះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានចាត់តាំងឲ្យលោក និងក្រុមការងារធ្វើកិច្ចការនេះ រហូតមានការចុះមកបើកស្ថាបនាផ្លូវនៅពេលនេះតែម្តង។
ក្រោយបញ្ចប់សាងសង់ផ្លូវរួច ប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរបានយ៉ាងស្រួលហើយជាពិសេសនោះ ងាយស្រួលដឹកកសិផល ទៅវិញទៅមកមិនដូចពេលកន្លងទៅនោះឡើយ ដែលនេះបង្ហាញថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ ក្រោយបញ្ចប់ការងារ បើកការដ្ឋាន លោក អាត់ ខែម ក៏បានចែកសារុង ដល់ប្រជាពលរដ្ឋ ជាង២០០នាក់ នៃឃុំទាំង២ ដែលអញ្ជើញចូលរួមពិធីនេះ ៕