0

​លោក ង៉ោ ស៊ិត​ធី នាយក​សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង មិន​បញ្ឈប់​អ្នកលក់​សាំង​សង្ស័យ​ជួល​យកលុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​

​លោក ង៉ោ ស៊ិត​ធី នាយក​សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង មិន​បញ្ឈប់​អ្នកលក់​សាំង​សង្ស័យ​ជួល​យកលុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​

បាត់ដំបង ៖ លោក ង៉ោ ស៊ិត​ធី នាយក​សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង​មិន​បញ្ឈប់​អ្នកលក់​សាំង​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​និង​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ជួប​គ្រោះ​អគ្គីភ័យ​ដោយ​យថាហេតុ (​សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង​ចាស់​) នៅ​ផ្សារ​បឹង​ឈូក​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​សង្ស័យ​ជួល​យកលុយ​ដាក់​ហោប៉ៅ​ខ្លួនឯង ។​

​ប្រជាពលរដ្ឋ​បាន​អោយដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ថា ការលក់ដូរ​បន្លែ​ឬ​សាំង​នៅ​មុខ សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង​នៅ​ផ្សារ​បឹង​ឈូក បង្ក​អោយមាន​ការកកស្ទះ​ចរាច​រណ៍ ។ រីឯ​អ្នកលក់​សាំង​ដប​បាន​ដឹក​សាំង​ជាច្រើន​ប៊ីដុង​តាម​រថយន្ត​មក​ឈប់​ចត​ចាំ​លក់ ករណីនេះ ភ័យខ្លាច​មាន​គ្រោះ​អគ្គីភ័យ​កើតមានឡើង​ដោយ​យថាហេតុ មិនដឹងថា​លោក ង៉ោ ស៊ិត​ធី នាយក​សាលា​ចេញមុខ​ដោះស្រាយ​ឬ​គិត​យករួចខ្លួន ព្រោះ​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​ផ្ទុះ​ស្សេ​ខ្សែភ្លើង នៅ​ជាប់​ខាង​លិច​សាលា​ពេទ្យ​ដែរ​តែ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពន្លត់​ទាន់ពេល ។ ដូច្នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​លោកនាយក​សាលា​ពេទ្យ​ឈប់​ជួល​អោយ​អ្នក​លក់​សាំង​បន្តទៅទៀត ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​មានកា​របា​រម្ម​ខ្លាំង ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ង៉ោ ស៊ិត​ធី នាយក​សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង​បានអោយដឹងថា ចំពោះ​អ្នកលក់ដូរ​នៅមុខ សាលា​ពេទ្យ​ភូមិភាគ​បាត់ដំបង​ចាស់ មិន​មាន​ការជួល​ទេ ពួកគាត់​សុំ​លក់ដូរ​ហើយ​ធានា​សំអាត​អនាម័យ ។ រីឯ​អ្នកលក់​សាំង​មិន​អាច​បញ្ឈប់​គាត់​បាន​ទេ ជាធម្មតា​អគារ​ទុកចោល បើ​ឲ្យគេ​ឈប់​រួច​គេ​គង់តែ​មក​លក់​វិញ​ដដែល ហើយ​បើ​ពាក់ព័ន្ធ​យ៉ាងណា​ចាំ​រូបលោក​សួរ​ទៅ​អាជ្ញាធរ​សិន ៕

 

2015_12_04rt5 (2) 2015_12_04rt5 (3) 2015_12_04rt5 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!