បាត់ដំបង ៖ អភិបាលខេត្តបញ្ឈប់ការសាងសង់អគារ១២ជាន់ជាបណ្តោះអាសន្ន បន្ទាប់ពីធ្លាក់អន្ទាដែកធ្វើអោយមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍ធ្លាក់អន្ទានៅម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែធ្នូឆ្នាំ២០១៥នៅផ្លូវលេខ៣ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។
ហេតុការណ៍បញ្ឈប់ការសាងសង់បណ្តោះអាសន្ន រសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០១៥។
ប្រភពពីប្រជាពលរដ្ឋជិតខាងបានអោយដឹងថាអគារ១២ជាន់ត្រូវបានសាងសង់សំរាប់ធ្វើធនាគារឈ្មោះកម្ពុជាវឌ្ឍនៈ ការសាងសង់ខ្ពស់លើសអគារផ្សេងក្នុងខេត្តបាត់ដំបង ។ ពេលជិះតាមផ្លូវនេះ ខ្លាចមានវត្ថុរឹងធ្លាក់ពីលើមកចំពេលខ្លះក៏មានធ្លាក់ដែកនិងឈើតូចៗមកម្តងម្កាលដែរតែសំណាងល្អមិនចំមនុស្ស។នៅម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែធ្នូឆ្នាំ២០១៥មានធ្លាក់អន្ទាដែកជាច្រើនដើមចំសំយ៉ាបផ្ទះសកលលោកថតរូបទៀតបណ្តាលអោយធ្លុះធ្លាយនិងធ្លាក់រៀលដាលពេញដងផ្លូវធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ម្ចាស់ហាងថតរូបសកលលោកបានអោយដឹងថា គាត់បានដាក់បណ្តឹងនៅសាលាខេត្តរឿងធ្វើអោយខូចជញ្ជាំងផ្ទះ ប៉ុន្តែមិនទាន់បាន២ថ្ងៃផង ស្រាប់តែមានករណីធ្លាក់អន្ទាដែកធ្វើអោយខូចខាតទ្រព្យសម្បត្តិខ្លួននិងមានការភ័យខ្លាចជាខ្លាំង នៅថ្ងៃទី២៥ខែវិច្ឆិកាមានដែកធ្លាក់ពីលើចំដំបូលផ្ទះធ្លុះក្បឿងធ្លាក់ចុះសំណាងល្អមិនចំមនុស្ស។
ពាក់ព័ន្ធករណីនេះលោកយឹមវិចិត្រអធិការក្រុងបាត់ដំបងបានអោយដឹងថាក្រោយពីមានហេតុការធ្លាក់ដែកអន្ទាពេញផ្លូវ រូបលោកបានហៅមេកាសាងសង់ទៅអប់រំនិងធ្វើកិច្ចសន្យាអោយកែលំអ កុំធ្វើប៉ះពាលល់អ្នកជិតខាង។
ចំណែកលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការសាងសង់ដែលមានបញ្ហាដល់ប្រជាពលរដ្ឋទូទៅនិងប្រយោជន៍សាធារណត្រូវផ្អាកការសាងសងសិនក្រោយពីខាងបច្ចេកទេសនិងសណ្តាប់ធ្នាប់ពិនិត្យរួចទើបអនុញាតិឲ្យបន្តទៀត ៕