បន្ទាយមានជ័យ ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥និងលើកទិសដៅ ការងារ ឆ្នាំ២០១៦ ក្រោមធិបតីភាព លោកវរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមមេបញ្ជាការរង នាយរងសេនាធិការ ប្រធាននិងអនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុងស្រុកនិងស្នាក់សន្តិសុខ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។
ក្នុងកិច្ចប្រជុំនោះដែរ លោកវរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការស្ដីទីបានធ្វើការណែនាំដល់មេបញ្ជាការមូលដ្ឋានក្រុងស្រុកអោយយកចិត្តទុកដាក់បញ្ហាការជួញដូរនិងប្រើប្រាស់គ្រឿងញៀនក៍ដូចជាបទល្មើសផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ត្រូវយកចិត្តទុកដាក់នៅពេលមានពិធីបុណ្យផ្សេងៗយើងត្រូវការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់បំផុត។
លោកវរ:សេនីយ៍ឯក វង្ស ធី ក៍បានលើកសរសើរនិងវាយតំលៃដល់នាយ នាយរងអាវុធហត្ថទាំងអស់ចំណុះបញ្ជាការដ្ឋានអាវុធខេត្ត ដែលបានប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន និងមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ច្បាប់និងក្រមសីលធម៌ របស់កងយោធពលខេមរ:ភូមិន្ទ។
លោកវរ:សេនីយ៍ឯក វង្ស ធី បានបន្តទៀតថា ដោយបានការណែនាំ និងចង្អុលបង្ហាញពីថ្នាក់លើ កងរាជអាវុធហត្ថយើង បានអនុវត្តន៍សម្រេច នូវតួនាទី ភារកិច្ច ទទួលបានការគាំទ្រនិងការស្រលាញ់ជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោក វរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការស្ដីទី បានធ្វើកោតសរសើរដល់មេបញ្ជាការគ្រប់កងឯកភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានខិតខំយកចិត្តទកដាក់ប្រឹងប្រែងដោយម្ចាស់ការ ក្នុងការកសាងអង្គភាពក៍ដូចជា ការកែលំអរជីវភាពរស់នៅរបស់សមាជិកអាវុធហត្ថក្រោមឱវាទបានល្អប្រសើរ ជាពិសេសរាល់បទល្មើសដែលកើតឡើង អាវុធយើងតែងតែបង្ក្រាបបានទាន់ពេលវេលា និងចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ និងការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក៍ដូចជាសមត្ថកិច្ចជំនាញ ក្នុងការបំពេញភារកិច្ច ចុះបង្ក្រាបបទល្មើសកើតឡើងផងដែរ ៕