ខេត្តបន្ទាយមានជ័យ ៖ លោកវររ:សេនីយ៍ឯក វង្ស ធីមេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងបានយកអំណោយមកចែកជូនដល់កីឡា ក ទូក ង របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៥ ។
អំណោយដែលប្រគល់ជូនកីឡា ក ទូក ង រួមមាន អាវយឺតចំនួន១៤៥អាវនិងក១៤៥មួក មី១២កេស គោជល់៦កេស ទឹកសុទ្ធ១០០យួរនិងថវិកា៦លានរៀល។
លោក វរ:សេនីយ៍ឯក វង្ស ធី បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ មានការចូលរួមពីសប្បុរសជនមានដូចខាងក្រោម ៖ លោក អៀ គីមហ៊ួរ លក់គ្រឿងសំណង់បានជួយឧបត្ថម្ភ អាវយឺតចំនួន៦៥និងមួកចំនួន៦៥ ។ លោក អ៊ឹង សៀងហ៊ីក្រុមហ៊ុនគូប៊ូតាប្រចាំខេត្តបន្ទាយមានជ័យ បានជួយឧបត្ថម្ភអាវយឺតចំនួន៨០និងមួកចំនួន៨០មួកផងដែរ។
ក្នុងឱកាសនោះលោកវរ:សេនីយ៍ឯក វង្ស ធី បានផ្ដាំផ្ញើដល់ កីឡា ក ទូក ង ទាំងអស់អោយចេះថែទាំសុខភាពក្នុងរយ:ពេលបីថ្ងៃដោយចាប់ពីថ្ងៃទី៤,៥,៦,នេះដើម្បីយកជ័យជំនះលើគូរប្រកួត ៕