0

ទីតាំង​ម៉ាស៊ីន​អាណា​រ៉ៃ​អា​ឈើ​៣​កន្លែង​យកឈ្មោះ​អ្នក​ធំ​និង​អ្នកកាសែត​លាភ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​

ទីតាំង​ម៉ាស៊ីន​អាណា​រ៉ៃ​អា​ឈើ​៣​កន្លែង​យកឈ្មោះ​អ្នក​ធំ​និង​អ្នកកាសែត​លាភ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​

បាត់ដំបង ៖ ទីតាំង​ម៉ាស៊ីន​អាណា​រ៉ៃ​អា​ឈើ ៣ កន្លែង មានឈ្មោះ​ជី​ឈ្មោះ អូន និង​ឈ្មោះ វាំង នៅក្នុង​ក្រុង​បាត់ដំបង​បាន​យកឈ្មោះ​អ្នក​ធំ និង​អ្នកកាសែត​លាភ ដើម្បី​អាជីវកម្ម​របស់​ខ្លួន សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​។​

​ប្រភព​បាន​អោយដឹងថា​ទីតាំង​ទី​១​មាន​ម្ចាស់​ឈ្មោះ​ជី (​មាន​កាត​អ្នកកាសែត​) ស្ថិតនៅក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ ទី​តាំងទី​២​មាន​ម្ចាស់​ឈ្មោះ​អូន (​យកឈ្មោះ​មេ​អាវុធហត្ថ​មក​លាភ​) ស្ថិតនៅក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ ទី​តាំងទី​៣​មាន​ម្ចាស់​ឈ្មោះ​វាំង​ស្ថិតនៅក្នុង​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​រោង​សិប្បកម្ម​អាណា​រ៉ៃ​បានអោយដឹងថា​ការដឹកជញ្ជូន​ឈើ​ចេញចូល​បណ្តាលអោយ​ខូច​ផ្លូវ​ក្នុង​ភូមិ ពេល​អា​ឬ​ជ្រៀក​ឈើ​លាន់ឮ​សម្លេង​រំខាន​ធ្វើ​ការងារ​អ្វី​មិន​ចាំ​ស្តាប់​គ្នា​ក៏​ពុំ​ឮ រីឯ​កំទេច​អាចម៌​ឈើ​បាន​ហុយ​បណ្តាល​អោយ​ឈ្លក់​ផងដែរ ដូច្នេះ​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​បន្ថែម​ផង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​ឈ្មោះ​ជី​និង​ឪពុក​ឈ្មោះ​សាន់​ទើបតែ​ទិញ​កាត​កាសែត​និង​ទូរទស្សន៍ ចង់​មើលងាយ​សមត្ថកិច្ច ដូច្នេះ​អស់លោក​ចាងហ្វាង មេត្តា​ពិនិតមើល​ផង​មុន​នឹង​ចេញ​ប័ណ្ណ​ដល់​ភ្នាក់ងារ ។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​មិនអាច​ទាក់ទង​លោក លី ជូ​បៀ​ង នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឡើយ ៕ ហឿម​ច័ន្ទ​វង្ស​

wood-batdamborng (1) wood-batdamborng (2) wood-batdamborng (3) wood-batdamborng (4)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!