0

តុលាការ​ប្រកាស​ផ្តន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ប្រចាំ​ឃុំ​រកា​ជាប់ពន្ធនាគារ​២៥​ឆ្នាំ បន្ទាប់​ពី​ចម្លង​មេរោគ​អេដស៏​ដល់​អ្នក​ដ៏ទៃ​និង​បង្ក​អោយ​មនុស្ស​ស្លាប់

តុលាការ​ប្រកាស​ផ្តន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ប្រចាំ​ឃុំ​រកា​ជាប់ពន្ធនាគារ​២៥​ឆ្នាំ បន្ទាប់​ពី​ចម្លង​មេរោគ​អេដស៏​ដល់​អ្នក​ដ៏ទៃ​និង​បង្ក​អោយ​មនុស្ស​ស្លាប់

​ខេត្ត​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ខេត្ត ក្រុង កម្លាំង​កងរាជអាវុធហត្ថ រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក អ្នក​យក​ពត៌មាន​ក្នុង​ខេត្ត និង​ភ្នំពេញ​ជាច្រើន​នាក់​ឈ​ចាំ​ចូលរួម​ស្តាប់​តុលាកា​ប្រកាស​ផ្តន្ទាទោស​គ្រូពេទ្យ​យ៉ែម​ជ្រិន​ប្រចាំ​ឃុំ​រកា​ជាប់ពន្ធនាគា​រ​២៥​ឆ្នាំ​បន្ទាប់​ចម្លង​មេរោគ​អេដស៏​ដល់​អ្នក​ដ៏ទៃ​និង​បង្ក​អោយ​មនុស្ស​ស្លាប់

​គួរ​បញ្ជាក់​ផង​ដែរ ៖ លោក យ៉ែម ជ្រិន អាយុ​៥៦​ឆ្នាំ​ជា​គ្រូពេទ្យ​ប្រចាំ​ឃុំ​រកា​ស្រុក​សង្កែ​បាន​បម្រើ​សេវា​ព្យាបាល​ជម្ងឺ​អោយ​ប្រជាពលរដ្ឋ​ចាប់តាំងពី​ឆ្នាំ​១៩៩៦​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​ផ្ទុះ​មេរោគ​អេដស៏​កើតឡើង​លើ​ប្រជាពលរដ្ឋ​ចំនួន​១២០​នាក់​ក្រោយពី​ធ្វើតេស្ត​ឈាម​បន្តបន្ទាប់​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៏​សរុប​២៨៨​នាក់ លុះ​មកដល់​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ អ្នក​ផ្ទុក​មេរោគ​អេដស៏​បាន​ស្លាប់​អស់​ចំនួន​១០​នាក់​ហើយ ។​

​ប្រភព​ពី​លោក តូច សុ​ភក្តី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង​បានអោយដឹងថា តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧៦៨ ចុះ​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៤ សំណុំរឿង​ជំនុំជម្រះ លេខ​៤៥២ ចុះ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៥ សាលក្រម ព្រហ្មទណ្ឌ​លេខ​៧៥​ញ ចុះ ថ្ងៃទី​០៣​ខែ​ធ្នូ​ឆ្នាំ​២០១៥ ចេញ​ដោយ យិ​ច ឈា​ណាវី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ចោទប្រកាន់​លោក យ៉ែម ជ្រិន អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ​ពី​បទ​ឃាតកម្ម​ដោយ​ឃោរឃៅ​ប្រព្រឹត្ត​នៅ​ឃុំ​រកា​ស្រុក​សង្កែ​កាល​អំឡុង​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០១៤​តាម​បញ្ញត្តិ​មាត្រា ២០៥​នៃ​ក្រម​ព្រហ្មទណ្ឌ មក​ជា​បទ​ធ្វើ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស តាម​បញ្ញត្តិ​មាត្រា ២១៥​នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ​។​

​លោក យ៉ែម ជ្រិន ត្រូវបាន​កាត់ទោស​ក្នុង​បទចោទប្រកាន់ បី​បទល្មើស រួមមាន បើក​កន្លែង​ព្យាបាល​ជម្ងឺ​គ្មាន​ការអនុញាត​ពី​ក្រសួង​សុខាភិបាល បង្ក​ឲ្យ​ឆ្លង​មាន​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ និង​ធ្វើ​ទារុណកម្ម​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​។​

​លោក​យ៉ែម​ជ្រិន បញ្ឈប់​មិន​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ​និង​ជំនួយ វេជ្ជសាស្ត្រ​តាម​មាត្រា​១៨​និង​មាត្រា​៥០​នៃ​ច្បាប់​ស្តីពី​ការបង្ការ​និង​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៏​។​រាល់​វត្ថុតាង​ដែល​ដកហូត​ពី​លោក​យ៉ែម​ជ្រិន​ត្រូវ​បាន​ដុត​បំផ្លាញចោ​ល​ទាំងអស់​។​

​លោក​យ៉ែម​ជ្រិន​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​២៥​ឆ្នាំ​ពិន៍​យ​ជា​ប្រាក់​៥​លាន​រៀ​ចូល​ថវិការ​រដ្ឋ​និងស​ង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ សរុប​ចំនួន ១០៧ នាក់ នូវ​ទឹកប្រាក់​ពី ៥​ម៉ឺន​រៀល ទៅ ១២ លាន​រៀល​៕

 

2015_12_03r3 (1) 2015_12_03r3 (2)តុលាការ​ប្រកាស​ផ្តន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ប្រចាំ​ឃុំ​រកា​ជាប់ពន្ធនាគារ​២៥​ឆ្នាំ បន្ទាប់​ពី​ចម្លង​មេរោគ​អេដស៏​ដល់​អ្នក​ដ៏ទៃ​និង​បង្ក​អោយ​មនុស្ស​ស្លាប់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!