0

​រថយន្តក្រុង​ក្រុមហ៊ុន​KSRV​បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​២​នាក់​របួស​២​នាក់​តៃកុង​បើកបរ​គេ​ច​ខ្លួន​បាត់​

​រថយន្តក្រុង​ក្រុមហ៊ុន​KSRV​បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​២​នាក់​របួស​២​នាក់​តៃកុង​បើកបរ​គេ​ច​ខ្លួន​បាត់​

​បន្ទាយមានជ័យ ៖ រថយន្តក្រុង​ក្រុមហ៊ុន​KSRV​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​និង​ម៉ូតូ​២​គ្រឿង​ពេញទំហឹង​បណ្តាលឲ្យ​ស្លាប់​២​នាក់​នៅ​និង​កន្លែង​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត ។ ចំណែក​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់ កាល​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី ២​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ អូរ​ស្ងួត ឃុំ បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី រស់ សំបូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​ឡាន​ក្រុង​របស់​ក្រុមហ៊ុន​KSRV​ព៌ណ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣D១៩០២​បើកបរ​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​រេ​ចង្កូត​ទៅបុក​និង​ម៉ូតូ​២​គ្រឿង​បើក​នៅខាងមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​និង​អ្នករួមដំណើរ​ស្លាប់​២​នាក់​នៅ​និង​កន្លែង​ភ្លាមៗ​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ក្រោយពី​កើតហេតុ​រួច​អ្នក​បើក​ឡាន​ក្រុង​នោះ​ចុះ​គេចខ្លួន​បាត់ ។​

​លោក រស់ សំបូ បាន​និយាយ​បន្តទៀតថា អ្នក​ស្លាប់​និង​អ្នក​រងរបួស​នោះ​មាន​ឈ្មោះ​ធី ស្លាប់ ភេទ ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ ដង​រុន​លិច ឃុំ បន្ទាយ​នាង​ស្រុក​មង្គល​បូរី បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌ ខ្មៅ សេរី 2004 ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1F.3847​បើកបរ​ពី​ជើង​ទៅ​ត្បូង បាន​ឌុប​គ្នា​២​នាក់​ពី​ខាងក្រោយ ។ ២ ឈ្មោះ ទូច សម្បត្តិ​ស្លាប់ ភេទ ស្រី អាយុ​៦៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ។ ៣ មានឈ្មោះ ច​ន រត​នី ភេទ ស្រី អាយុ ១៦​ឆ្នាំ របួសធ្ងន់​នៅ​ភូមិ​ជាមួយគ្នា ។ ៤ ឈ្មោះ តឿ ពន្លឺ របួសធ្ងន់​ភេទ ប្រុស អាយុ​៦៧​ឆ្នាំ នៅ​ភូមិ អូរអណ្តូង ឃុំ បន្ទាយ​នាង បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C100 ពណ៌ ក្រហម ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1D 5749 បើកបរ​ឆ្លងថ្នល់​ពី​កើត​ទៅ​លិច​ម៉ូតូ​ទាំង ២ គ្រឿង​នោះ ត្រូវ​ឡានក្រុង​បុក​តែ​ម្តង ។ សព ២ នាក់​នោះ ត្រូវបាន​សមិត្ថកិច្ច​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​អ្នករងរបួស ត្រូវបាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះ​ជីវិត​បន្ទាន់​ចំណែក​ឡានក្រុង​បង្ក​និង​ម៉ូតូ​រងគ្រោះ​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​មង្គល​បូរី​ដើម្បី​ចាត់ការ​នៅ​ថ្ងៃក្រោយ ៕

 

12-(4) 12-(3) 12-(1) 12-(2)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!