0

បុរស​ម្នាក់​ក្លែងខ្លួន​ជា​ក្រុម​បង្ការ​បង្ក្រាប​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​សាច់ញាតិ​ថា​សតិ​មិន​គ្រប់​

បុរស​ម្នាក់​ក្លែងខ្លួន​ជា​ក្រុម​បង្ការ​បង្ក្រាប​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​សាច់ញាតិ​ថា​សតិ​មិន​គ្រប់​

បាត់ដំបង ៖ បុរស​ម្នាក់​ក្លែងខ្លួន​ជា​ក្រុម​បង្ការ​បង្ក្រាប ត្រូវ​កម្លាំង​នគរបាល​ក្រុម​បង្ការ​បង្ក្រាប​ឃាត់ខ្លួន​ប្រគល់​ជូន​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​ប៉ុន្តែ​សាច់ញាតិ​ថា​ជនសង្ស័យ​សតិ​មិន​គ្រប់​។​

​ហេតុការណ៍​ឃាត់ខ្លួន ខណៈ​ជន​ដែល​ក្លែងបន្លំ​ឯកសណ្ឋាន​ឈុតខ្មៅ មាន​បំពាក់​ដោយ​ខ្នោះដៃ កាំភ្លើងខ្លី​ជ័រ កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​មុខ​វិទ្យាល័យ​សោ​ហឺ កាលពី​ព្រឹក​ថ្ងៃទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៥ ។

​សមត្ថកិច្ច​បានឲ្យដឹងថា យុវជន​ដែល​ក្លែងបន្លំ​ជា​សមត្ថកិច្ច​ខាងលើនេះ មានឈ្មោះ ហាក់ គឹម​ហាវ អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។ ដកហូត​វត្ថុតាង​ឯកសណ្ឋាន​ឈុតខ្មៅ មាន​បំពាក់​ដោយ​ខ្នោះដៃ កាំភ្លើងខ្លី​ជ័រ បណ្ណ័សំគាល់ខ្លួន​ក្លែងក្លា​យ ក្នុង​អង្គភាព​បង្ការ​បង្ក្រាប និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។

​ពាក់ព័ន្ធ​ករណី​ខាងលើ ក្រុម​គ្រួសារ​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា យុវជន​សង្ស័យ​ជា​មនុស្ស​សតិ​មិន​គ្រប់ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រយៈ​កន្លងមក​មាន​ពាក្យ​ចាម​រាម​ថា ក្រុម​បង្ការ​បង្ក្រាប​ដើរ​យក​លុយ​ពី​បទល្មើស និង​ជិះ​ម៉ូតូ​កៀរ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ និង​ប្រើ​អំណាច​ធ្វើ​បាប​ប្រជាពលរដ្ឋ ដោយ​មាន​ករណី​នេះ​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​យូរ​ខែ ទើប​ជួប​ជនសង្ស័យ​ខាងលើ​ធ្វើការ​ឃាត់ខ្លួន​តែម្តង ៕

 

2015_12_01ch2 (1)

2015_12_01ch2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!