កំពង់ចាម ៖ បុរសម្នាក់ផឹកស៊ីស្រវឹង យកកាំបិតកាប់ឪពុកម្ដាយក្មេកប្រពន្ធកូនស្លាប់យ៉ាងអណោចអធមនិងឪពុកបង្កើតរងរបួសធ្ងន់ ដោយទំនាស់ពាក្យសំដី រួចរត់គេចខ្លួនបាត់់ នៅ ម៉ោង១១:៣០នាទី ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ស្វាយ សាខន ជាក្រុមប្រឹក្សាឃុំស្ពឺ មកពីគណបក្ស CNRP នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ គឺនៅចុងភូមិដាច់ស្រយាលជាប់ព្រំប្រទល់នឹងខេត្តកំពង់ធំមាន ចម្ងាយប្រមាណជាង២គ.ម ពីថ្នល់ជាតិ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសជនសង្ស័យមានឈ្មោះ អេង ធីអាយុ៤៧ឆ្នាំ ត្រូវជាកូនប្រសារ នៅភូមិ-ឃុំកើតហេតុខាងលើ បានយកកាំបិតកាប់ទៅលើឪពុក-ម្ដាយក្មេក ប្រពន្ធ-កូន បណ្ដាលឱ្យស្លាប់មនុស្ស០៤នាក់ និងរបួសធ្ងន់១នាក់ ៖ ១-ឈ្មោះ យាង ភេទស្រីអាយុ៦០ឆ្នាំ(ស្លាប់) ជាម្ដាយក្មេក ។២-ឈ្មោះ ចន្ទី សុភានី ភេទស្រីអាយុ៤៥ឆ្នាំស្លាប់ ជាប្រពន្ធ ។ ៣-ឈ្មោះ ធី ស៊ាងហ៊ី ស្រីអាយុ៦ឆ្នាំ(ស្លាប់) ជាកូន ។៤-ឈ្មោះ ធី សីហា ភេទប្រុសអាយុ៤ឆ្នាំ (ស្លាប់) ជាកូន និង ៥-ឈ្មោះ ស្វាយ សាខន ភេទប្រុសអាយុ៦៣ឆ្នាំ(របូសធ្ងន់) ជាឪពុកក្មេក ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ ជនសង្ស័យបានដុតផ្ទះខ្លួនឯងចោលទៀត តែត្រូវបានសមត្ថកិច្ចប៉ុស្តិ និងអ្នកក្បែរខាងជួយពន្លត់ទាន់។ ភ្លាមៗនោះដែរ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរួច ព្រមទាំងយកវត្ថុតាង (កាំបិត) ទៅជាមួយផងដែរ ។
បច្ចុប្បន្នកម្លាំងនគរបាលនិងអាវុធហត្ថកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។