0

​អង្ក​ការ ROOMTOEAD បន្ត​ជួយ​លើ​វិស័យ​អប់រំ​ដើម្បី​ជម្រុញ​អោយ​ស្ត្រី​មាន​ការសិក្សា​ខ្ពស់​

​អង្ក​ការ ROOMTOEAD បន្ត​ជួយ​លើ​វិស័យ​អប់រំ​ដើម្បី​ជម្រុញ​អោយ​ស្ត្រី​មាន​ការសិក្សា​ខ្ពស់​

ខេត្ត​បន្ទាយមានជ័យ​៖ អង្ក​ការ ROOMTOEAD បន្ត​ជួយ​លើ​វិស័យ​អប់រំ​ដើម្បី​ជម្រុញ​អោយ​ស្ត្រី​មាន​ការសិក្សា​ខ្ពស់ ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​ត្ត​ការ​ក្នុង​ភាព​ដៃគូ ធ្លាប់​ជួយ​រយះពេល​៣​ឆ្នាំ​ជួយ​លើ​វិស័យ​អប់រំ ចំនួន​១៨០០.០០០​ដុល្លា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិការ ឆ្នាំ​២០១៥ នៅ​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បន្ទាយមានជ័យ​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា នៅ​ខេត្ត​បន្ទាយមានជ័យ​អង្គការ​ចំនួន​៩​ដែល​ជួយ​លើ​វិស័យ​អប់រំ​តែ​អង្គការ​រួម​ធូ​រីដ​កម្ពុជា​ជួយ​លើ​វិរ័យ​អប់​រយះពេល​៣​ឆ្នាំ​អស់​ចំនួន​១៨០០.០០០​ដុល្លា ដើម្បី​ជួយ​កុមារី​បាន​បន្ត​ការសិក្សា​និង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ប្រកបដោយ​ជោគជ័យ​មាន​ជំនាញ ពិធី​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​និង​អង្គការ​រួម​ធូ​រីដ​កម្ពុជា​បន្ត​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨ ដើម្បី​សម្រេច​អោយបាន​នូវ​គោលនយោបាយ​អប់រំ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​និង​ទស្សនះវិស័យ​ជំនឿ​រួម​ធូវី​ដដែល​ជឿជាក់ថា​៖​ការផ្លាស់ប្តូរ​របស់​ពិភពលោក​ផ្តើម​ពី​កុមារ​ទទួលបាន​ការអប់រំ​)​។​

​ទឹសដៅ​របស់​គម្រោង​គឺ​(​កុមារ​ទាំង​អស់​នៅ​សាលាបឋមសិក្សា​គោលដៅ​មាន​សមត្ត​អាន​និង​សសេរ​ឆ្លើយតម​តាម​កម្មវិធី​សិក្សា​និង​លទ្ធផល​សិក្សា​និង​មាន​ទម្លាប់​អាន​សមស្រប​។​កុមារី​បាន​បន្ត​ការសិក្សា​និង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ប្រកបដោយ​ជោគជ័យ​មាន​ជំនាញ​ចាំបាច់​ដែល​អាច​ជំរុញ​ដល់​ការសម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ជីវិត ៕

 

2015_12_01rt2 (1) 2015_12_01rt2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!