0

ពលរដ្ឋ​ខ្មែរ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត សុំឲ្យ​មាន​ភ្លេង​គោរពទ​ង់​ជាតិខ្មែរ​ឡើងវិញ​

ពលរដ្ឋ​ខ្មែរ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត សុំឲ្យ​មាន​ភ្លេង​គោរពទ​ង់​ជាតិខ្មែរ​ឡើងវិញ​

ខេត្ត​បន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​និង​ប្រជាពលរដ្ឋ​ទូទៅ​សុំឲ្យ​មាន​ភ្លេង​គោរពទ​ង់​ជាតិខ្មែរ​ឡើងវិញ ពីព្រោះ​ពួកគាត់​ខាន​លឺ​ភ្លេង​គោរព​ទង់​ជាតិខ្មែរ​យូរណាស់​មកហើយ គឺ​លឺ​តែ​ខាង​ភ្លេង​គោរព​ទង់ជាតិ​ថៃ​តែប៉ុណ្ណោះ​។​

​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ពលរដ្ឋ​ជាច្រើន​នាក់ សំណូមពរ​ដល់​អស់លោក​ចៅហ្វាយក្រុង មេត្តា​ជួយ​ដាក់​ភ្លេង​គោរព​ទង់​ជាតិខ្មែរ​ឡើងវិញ រយៈពេល​ជាង​បី​ឆ្នាំ​ហើយ​គឺ​ភ្លេង​គោរព​ទង់​ជាតិខ្មែរ ត្រូវ​បាន​បាត់​សូន​ឈឹង​ពី​ច្រកទ្វា​អន្តរជាតិ​រហូត​មកដល់​ពេល​នេះ​ក្រោយពី​មានការ​ដោះដៃ​អស់​ប្រធាន​ច្រកទ្វា និង​លោក​ប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​រួចមក ខណៈ​ពេល​នេះ​គឺ​មហាជន​ខ្មែរ​រាប់លាន​នាក់ សុំឲ្យ​មាន​ការដាក់ភ្លេង​គោរព​ទង់ជាតិ​លើង​វិញ កុំ​ឲ្យ​ខ្មាស​ខាង​ថៃ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ច្រកទ្វា​បានឲ្យដឹងថា កន្លង​ទៅ​រាល់​ម៉ោង​៧​ព្រឹក​គឺ​មាន​ការចាក់​ភ្លេង​ចម្រៀង​កំដរ​អារម្មណ៍​លុះដល់​ម៉ោង​៧ ទើប​គេ​ដាក់​ភ្លេង​គោរព​ទង់ជាតិ​ខ្មែរ​បន្ទាប់មក គឺ​គេ​ចាក់​សេចក្តីណែនាំ​ផ្សេងៗ​របស់​សាលាខេត្ត រហូតដល់​ម៉ោង​៥​ល្ងាច ទើប​គេ​ចាក់​ម្តងទៀត ប្រភព​ដដែល បាន​បន្ត​ថា​កាល​ណោះ គឺ​ខាង​ប៉ូលិស​ជា​អ្នកទទួលខុសត្រូវ​លើ​ការចាក់​ភ្លេងជាតិ​ជាប្រចាំ ឥឡូវ​គឺ​បាត់​អស់​ហើយ លឺ​តែ​ខាង​ថៃ​តែប៉ុណ្ណោះ ដែល​គេ​បាន​ចាក់​រាល់ថ្ងៃ ដែល​មាន​ពលរដ្ឋ​ខ្មែរ​និង​ថៃ នាំគ្នា​ឈរ​គោរព​ភ្លេងជាតិ​នៅលើ​ស្ពាន​អន្តជាតិ​ថៃ ជាប្រចាំ​នោះ ។​

​លោក អាន វណ្ណះ ប្រធាន​ស្នាក់ការ​ច្រកទ្វា​អន្តជាតិ​ខាងលើ បានឲ្យដឹងថា ក្រោយពី​លោក​មក​ធ្វើជា​ប្រធាន​ស្នាក់ការ រួច​មក​គឺ​លោក​មិន​ដែល​ឃើញ​គេ​គោរព​ទង់ជាតិ នៅឯ​ច្រកទ្វា​នោះ​ឡើយ​លោក​បាន​បន្តថា លោក​នឹង​យក​សំណើ​សំណូមពរ​របស់​ពលរដ្ឋ ទៅ​ដាក់​ក្នុង​អង្គប្រជុំ​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ដើម្បី​ជា​តម្រូវការ​របស់​ពល​រដ្ឋ​យើង​នោះ​៕

 

2015_12_01 (4) 2015_12_01 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!