បាត់ដំបង៖ ប្រជាពលរដ្ឋប្រហែល២០០នាក់ មកពីស្រុករុក្ខគិរីតវ៉ានៅមុខសាលាខេត្តបាត់ដំបង បញ្ហាដីព្រៃសហគមន៍ត្រូវអ្នកមានអំណាចកាប់យកធ្វើកម្មសិទ្ធនិងលក់ដូរបន្តស្រេចតែចិត្ត ប្រជាពលរដ្ឋក្រីក្រអត់ដីធ្វើស្រែចំការទាមទារចង់បានដែរនិងប្រមូលដីអោយគ្រប់ចំនួនពីអ្នកមានអំណាចដាក់់ជារបស់រួមវិញ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១២ព្រឹកថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥ មុខសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំប ក្បែររបងសាលា ខេត្តបាត់ដំបង ។
គួរបញ្ជាក់់ផងដែរ ៖ កាលពីថ្ងៃទី៥ខែវិច្ឆកាឆ្នាំ២០១៥ ប្រជាពលរដ្ឋ១ពាន់បានរៀបចំឡើងមកខេត្តបាត់ដំបងដើម្បីតវ៉ា តែត្រូវអាជ្ញាធរស្រុកទប់ស្កាត់បានប្រហែ៣០០នាក់ នៅរង្វង់មូលព្រាបសក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយលោកឆាយម៉ាទីណាល់អភិបាលរងខេត្តបាត់ដំបងសន្យាដោះស្រាយជូន។
ដីព្រៃសហគមន៍កាលឆ្នាំ២០០៧មានចំនួន៣៧៧៩ហិកតា នៅឆ្នាំ២០១០ បង្កើតស្រុករុក្ខគិរីដីព្រៃសហគមន៍នៅសល់់១៣៣២ហិកតា ហើយត្រូវសហគមន៍ អភិរក្ស មេព្រៃ ឃុំ ស្រុកកាប់បែងចែកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន អ្នកខ្លះកាប់យកដីលក់ក៏មាន សព្វថ្ងៃដីព្រៃសហគមន៍សល់ប្រហែលជាង៦០០ហិកតា ។ ដោយឃើញទង្វើបែបនេះ ប្រជាពលរដ្ឋនាំគ្នាកាប់ដីព្រៃបន្ថែម បានប្រហែល២០ហិកតាដើម្បីធ្វលកម្មសិទ្ធ ចំណែកមន្ត្រីជំនាញពាក់ព័ន្ធចេះតែកាក់សួរនិងហាមប្រាណ ចុះអស់លោកកាប់ស្ទើរអស់ហើយគិតយ៉ាងណា ។ ក្រោយការកាប់រួច ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរស្រុកធ្វើការកាន់កាប់ និងដើម្បីបែងចែកគ្នា ទោះបានក្នុង១គ្រួសារ២០ឬ៣០ម៉ែត្រក៏ព្រម ប៉ុន្តែអាជ្ញាធរស្រុករុក្ខគិរីមិនព្រម ទើបសម្រេចចិត្តឡើងមកប្តឹង។
នៅរសៀលម៉ោង២និង២០នាទី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥ ឈ្មោះជ្រុនពុធ, ឈ្មោះ ភឿន គឹមសេង និងឈ្មោះ ង៉ែត ខេន តំណាងប្រជាពលរដ្ឋបានអោយដឹងថា ប្រជាពលរដ្ឋស្រុករុក្ខគិរីប្រហែល៥០០នាក់ បានជិះរថយន្តចេញពីស្រុករុក្ខគិរីសំដៅមកសាលាខេត្តបាត់ដំបងត្រូវសមត្ថកិច្ចស្រុកឃាត់នៅចំណុចឃុំព្រៃស្វាយមួយចំនួន បន្តមកដល់ នៅរង្វង់មូលព្រាបសក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែសមត្ថកិច្ចកាក់មួយចំនួនទៀត ។ បន្ទប់មកពួកយើងបំបែកគ្នាជិះម៉ូតូឌុបនិងដើរខ្លះ តែមកដល់់រង្វង់មូលលោកតាដំបងគ្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបងត្រូវសមត្ថកិច្ចឃាត់អស់មួយចំនួនទៀត នៅសល់ប្រហែល២០០នាក់មកដល់ក្បែរសាលាខេត្ត ហើយត្រូវបានលោកអភិបាលខេត្តអោយតំណាង៣នាក់ចូលជួប ។
លោក ច័ន្ទ សុផល អភិបាលខេត្តបានសន្យាដោះស្រាយថា ដីព្រៃសហគមន៍ដែលឈ្មួញនិងអ្នកមានអំណាំចកាប់ទន្ទ្រានយករូបលោកនឹងប្រមូលយកមករក្សាទុកដូចដើមតាមបទបញ្ជាអនុក្រត្យ០០១របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដីដែលអស់ព្រៃនិងដាំដើមឈើឡើងវិញ ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដរូបលោកនិងដោះស្រាយរកដីសំរាប់ដាំដុះអោយ ។
តំណាងប្រជាពលរដ្ឋបានបន្តថា ប្រសិនបើលោក ច័ន្ទ សុផល អភិបាលខេត្តដោះស្រាយប្រមូលដីពីអ្នកមានអំណាចមកវិញ ពិតជាសប្បាយចិត្តនឹងស្ងប់អារម្មណ៍ ចំពោះការដោះស្រាយដីជូនអ្នកក្រីក្រទោះជាយូរក៏អាចចាំបាន ៕