0

​បើក​ការដ្ឋាន​សាងសង​ស្ពានដែក មាន​ប្រវែង​45​ម៉ែត្រ​ក្រោម​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ ដើម្បី​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ

​បើក​ការដ្ឋាន​សាងសង​ស្ពានដែក មាន​ប្រវែង​45​ម៉ែត្រ​ក្រោម​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ ដើម្បី​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ

ក្រុង​ប៉ោយប៉ែត ៖ ឯកឧត្តម អ៊ួ​ន សុង អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​និង​ភាគី​ថៃ Mrs Soithip Thissuddhi អគ្គលេខាធិការ​អចិន្រៃ្តយ៍​ក្រសួង​ដឹកជញ្ជូន​បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពានដែក​មាន​ប្រវែង​៤៥​ម៉ែត្រ​ដែល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ឈម​និង​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក​ស្រុក​អារញ្ញ​ដើម្បីអោយ ប្រជាពលរដ្ឋ​ទាំងសងខាង​ធ្វើដំណើរ​និង​​ការដឹកជញ្ជូន​ងាយស្រួល ក្រោម​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​។​វត្តមាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​មាន​លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​​គ្រប់​ស្ថាប័ន និង ភាគី​ថៃ លោក ឃូ​សាក់ ទ្រី​សាន អភិបាលរង​ខេត្ត​ស្រះកែវ និង​មន្ត្រី​គ្រប់​ស្ថាប័ន រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក គោ ស៊ុម​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៤​ថា​ស្ពាន​ផ្លូវ​ដែក​ដែល​នឹង​ត្រូវ​បើក ការដ្ឋាន មាន​ប្រវែង ៤៥​ម៉ែត្រ  ជំនួស​ស្ពានដែក​ចាស់​ទ្រុឌទ្រោម ដែល​បន្សល់​សម័យ​បារាំង ស្ថាប​នា​ក្នុង​អំឡុង ឆ្នាំ​១៩៣៣-១៩៤២ លោក​បាន​បញ្ជាក់​ផងដែរ​ថា ស្ពានដែក ប្រភេទ​ស្ពានដែក​T អាច​ផ្ទុក​បាន ២០​តោន ប្រើ​ដែក​រ៉ៃ ១០០Bs សាងសង់​ដោយ ក្រុមហ៊ុន ឈ្មោះ​Italian-Thai Development PCL និង​អគ្គនាយកដ្ឋាន​ផ្លូវដែក រាជរដ្ឋាភិបាល​ថៃ​ដោយ​ចំណាយ​ទឹកប្រាក់ ២៩​លាន​បាត ជា​ហិរញ្ញប្បទាន​រាជរដ្ឋាភិបាល​ថៃ​។​

​ក្នុងនោះដែរ​ឯកឧត្តម អ៊ួ​ន សុង អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ស្ពាន​ផ្លូវ​ដែក​ប្រវែង​៤៥ ម៉ែត្រ ដែន​នឹង​កំពុង​ដំណើរកា​របើក​ការដ្ឋាន នេះ គឺ​មាន​សភាព​ទ្រុធ​ទ្រោម ស្ពាន​នេះ​ស្ថាបនា នៅ​កំឡុង​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៤២​ប្រភេទ​ស្ពានដែក​T2 ប្រវែង​17,60​ម៉ែត្រ ខាង​កម្ពុជា ទម្ងន់​ផ្ទុក​១៥ តោង​Axload ប្រើ​ដែក​រ៉ៃ ៣០​គីឡូម៉ែត្រ​ពី​ប៉ោយ​ប៉ែត ទៅ​ភ្នំពេញ កាលពីមុន​។​

​ឯកឧត្តម អ៊ួ​ន សុង​បាន​ថ្លែងបន្ត​ថា ផ្លូវដែករ​យន្ត​ភ្លើង​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ថៃ ផ្តល់​ហិរញ្ញប្បទាន​ទាំងស្រុង ផ្លូវដែក​នេះ​អាច​ជួយ​ជម្រួញ​ដល់​សេដ្ឋកិច្ច  ផ្តល់​វិស័យ​ពាណិជ្ជកម្ម​​ការកក់ស្ទះ និង​ល់​ការដឹកជញ្ជូន​កសិផល កសិឧស្សាហកម្ម ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ ជាពិសេស​រួមចំណែក ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ជាតិ និង​កាត់បន្ថយ​​ភាពក្រីក្រ ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​ ។​

​បន្ទាប់​មក​ភាគី​ទាំងពីរ​បាន​ទៅ​ចាក់​បេតុង​រួមគ្នា និង​បាន​ថតរូប​អនុស្សារិយ៍​ជាមួយគ្នាផងដែរ​ ៕ ​

 

2014_07_26d 2014_07_26d (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment