ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាម៉ារីដឹកអ្នកដំណើរអ្នកបើកដេកលក់ក្រឡាប់ធ្លាក់ចូលប្រឡាយ៣ត្រឡប់បណ្តាលឲ្យស្លាប់ម្នាក់និងរបួសជាច្រើននាក់ទៀតត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅវេលាម៉ោង៨ព្រឹកនាទីថ្ងែទី២៦ខែវិច្ឆិកាឆ្នាំ២០១៥នៅចំណុចផ្លូវជាតិលេខ៦ក្នុង ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សន គឹមសួគ៌ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះស្លាប់មាន ឈ្មោះ ស៊ូ សុផល ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក សន គឹមសួគ៌ បាននិយាយបន្តទៀតថា មុនពេលកើតហេតុមានរថយន្តការីមួយគ្រឿង ដឹកអ្នកដំណើរពេញ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២C៤១៦៣ បើកចេញពីសៀមរាប ឆ្ពោះចូលមកទីរួមខេត្តបន្ទាយមានជ័យ ពីកើតមកលិចយ៉ាងល្បឿនលឿន ដោយសារអ្នកបើកអត់ងងុយពីយប់ផង លុះបើកមកដល់ចំណុចកើតហេតុអ្នកបើកបានដេកមួយភាំង បណ្តាលឲ្យរថយន្តនោះក្រឡាប់ចូលវាលស្រែក្នុងប្រឡាយ៣ត្រឡប់ ធ្វើឲ្យអ្នកជិះក្នុងរថយន្តនោះស្លាប់ម្នាក់ ភ្លាមនៅកន្លែងកើតហេតុ ហើយរបួសជាច្រើននាក់ទៀត ត្រូវបានរថយន្តរបស់ស្នងការដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯអ្នកបើករថយន្តគេពុំដឹងថា ស្លាប់រឺរស់ពេលដែលបានបញ្ជូនដល់មន្ទីរពេទ្យព្រោះរបួសធ្ងន់ ។ ក្រោយពេលកើតហេតុរួច នគបាលចរាចរណ៍បានមកដល់កន្លែងកើតហេតុ ក៏អូសរថយន្តក្រឡាប់យកមកស្នងការ ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕