បាត់ដំបង ៖ បុរសម្នាក់ជាកម្មករស៊ីឈ្នួលបើកត្រាក់ទ័រកំពុងភ្ជួរដីចំការជាន់មីនតោន១គ្រាប់ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ និងខូចខាតត្រាក់ទ័១១គ្រឿង នៅវេលាម៉ោង ម៉ោង១៤និង១១នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចក្រុមទី០៥ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនរងគ្រោះត្រូវបងប្អូន ដឹកបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានអោយដឹងថា បុរសម្នាក់រងគ្រោះមានឈ្មោះ ឆេង.ចេក អាយុ៣២ឆ្នាំរបរកម្មករ រស់នៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ម៉ីនតោនមួយគ្រាប់សល់ពីសម័យសង្គ្រាម និងត្រាក់ទ័រមួយគ្រឿង។
សាក្សីបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះ ទៅភ្ជួរដីឲ្យម្ចាស់ឈ្មោះ វ៉ាត ស្រាប់តែកំពុងភ្ជួរដីក៏ប៉ះមីនតោន បណ្តាលឲ្យផ្ទុះ រងរបួស ដាច់ម្រាមដៃ ខាងស្តាំ ចំនួន០២ និងត្រូវក្រោមភ្នែកខាងស្តាំ តែម្តង៕