0

​ក្មេងប្រុស​ស្ទាវ​ចំនួន ៥ នាក់​ដែល​ជា​មុខសញ្ញា​គាស់​ផ្ទះ​សកម្ម​ត្រូវ​ក្រុម​នគរបាល​បង្ការ​បង្ក្រាប​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

​ក្មេងប្រុស​ស្ទាវ​ចំនួន ៥ នាក់​ដែល​ជា​មុខសញ្ញា​គាស់​ផ្ទះ​សកម្ម​ត្រូវ​ក្រុម​នគរបាល​បង្ការ​បង្ក្រាប​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

បាត់ដំបង ៖ ក្មេងប្រុស​ស្ទាវ​ចំនួន​៥​នាក់ ដែល​ជា​មុខសញ្ញា​គាស់​ផ្ទះ​សកម្ម​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង ត្រូវ​ក្រុម​នគរបាល​បង្ការ​បង្ក្រាប​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​មាត់​ប្រឡាយ​មួយ ស្ថិតក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

​លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង បាន​ប្រាប់​អោយដឹងថា​យុវជន សង្ស័យ​ទី​១​មានឈ្មោះ​ប្រម ឯកវចនៈ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ​វ៉ាន់ រស្មី​អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ ទី​៣ ឈ្មោះ ណា​ប ប៊ុន​នី អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ទី​៤​ឈ្មោះ ឃុត រស្មី អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​ទី​៥​ឈ្មោះ​បាន​គឹម​ហេង អាយុ​១៣​ឆ្នាំ​រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​យុវជន​ទាំង​៥​នាក់​បាន​សារភាព​ថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ដើរ​លួច​គាស់​ផ្ទះ​អ្នកស្រុក​យក​ទ្រព្យសម្បត្តិ​ពិតប្រាកដ​មែន​។

​យោងតាម​ប្រភព​និង​ចម្លើយ​សារភាព​ពី​ជនសង្ស័យ ទាំង​៥​នាក់​រួច​មក បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាកា​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​វិច្ឆិកា​ដើម្បី​ចាត់ការ​បន្ត ទៅតាម​ផ្លូវច្បាប់​៕

 

2015_11_26rt3

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!