ខេត្តបន្ទាយមានជ័យ ៖ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរនិងអង្គភាពជុំវិញខេត្ត បានចូលរួមពិធីអកអំបុកសំពះព្រះខែ នៅបរិវេនវេទិការខេត្តបន្ទាយមានជ័យមានមនុស្សចូលរួមយ៉ាងច្រើនកុះករ នៅយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥ នៅវេទិការខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យយ៉ាងសប្បាយរីករាយ។
ពាក់ព័ន្ធពិធីសំពះព្រះខែនិងអកអំបុកនេះដែរលោកគោស៊ុំសារឿតបាននិយាយថាពិធីអកអំបុកនិងសំពះព្រះខែនេះគឺជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិនៃជាតិកំណើតរបស់ព្រះសម្មាសម្ពុទ្ធក្នុងពេលព្រះអង្គយកកំណើតជាសសបណ្ឌិតទន្សាយនៅយប់ថ្ងៃពេញបូណ៌មីមួយសសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈបូជាសាច់ជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារៈឲ្យបានត្រាស់ជាព្រះពុទ្ធ។លោកគោស៊ុំសារឿតបាននិយាយបន្តទៀតថាក្នុងពិធីអកអំបុកនិងសំពះព្រះខែនេះលោកបានឲ្យមន្ត្រីសាលាខេត្តរៀបចំពិធីយ៉ាងយកចិត្តទុកដាក់មានដូចជាដង្វាយថ្វាយដល់ព្រះខែក្នុងថ្ងៃពេញបូណ៌មីហើយក្នុងនោះមាន អំបុក មាន ចេក មានដូងនិងមានរបស់ផ្សេងៗជាច្រើនទៀតសំរាប់យកមកទុកដាល់អំបុកនិងសំពះព្រះខែជាដើម ហើយមានក្រុមអ្នកដាល់អំបុកមានសំលៀកបំពាក់ជាប្រពៃណីខ្មែរមានក្រុមប្រុស ស្រី ជាច្រើននាក់សំរាប់ដាល់អំបុកនៅយប់នោះផងដែរ ។
លោក គោស៊ុំ សារឿត បាននិយាយបន្តទៀតថា ពិធីអកអំបុកនិងសំពះព្រះខែនេះក្នុងមួយឆ្នាំប្រជាពលរដ្ឋខ្មែរធ្វើមួយម្តងក្នុងថ្ងៃពេញបូណ៌មីជាប្រពៃណីខ្មរតាំងពីយូលង់ណាស់មកហើយ ក្នុងពិធីអកអំកុបនោះដែរ គេឃើញមានក្រុមអ្នកសំដែងដាល់អំបុកសំដែងយ៉ាងយកចិត្តទុកដាក់បំផុតធ្វើឲ្យកម្មវិធីនោះមានភាពអធិកអធមយ៉ាងសប្បាយ ដែលមានប្រជាពលរដ្ឋចូលរួមទស្សនាដល់ទៅរាប់រយនាក់ឯណោះ ។ ដោយជឿតាមនេះ របស់ជាតិខ្មែរនេះហើយទើបបានជានៅវេលាយប់ថ្ងៃពេញបូណ៌មីខែកត្តិករៀងរាល់ឆ្នាំប្រជាជនខ្មែរយើងតែងតែយកនំចំណី មាន អំបុក និងចេកជាដើមមកបូជាចំពោះព្រះចន្ទហៅថាពិធីសំពះព្រះខែ និងអកអំបុករហូតមកសព្វថ្ងៃនេះ ៕