0

​លោក គោ​ស៊ុំ សារឿ​ត បាន​ចូលរួម​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​បរិវេន​វេទិការ​ខេត្ត​បន្ទាយមានជ័យ​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​

​លោក គោ​ស៊ុំ សារឿ​ត បាន​ចូលរួម​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​បរិវេន​វេទិការ​ខេត្ត​បន្ទាយមានជ័យ​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ ប្រធាន​មន្ទីរ និង​អង្គភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​បរិវេន​វេទិការ​ខេត្ត​បន្ទាយមានជ័យ​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ នៅ​យប់​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ​វេទិការ​ខេត្ត​បន្ទាយមានជ័យ​ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ​យ៉ាង​សប្បាយរីករាយ​។​

​ពាក់ព័ន្ធ​ពិធី​សំពះ​ព្រះ​ខែ​និង​អកអំបុក​នេះដែរ លោក គោ​ស៊ុំ សារឿ​ត បាន​និយាយថា ពិធី​អកអំបុក​និង​សំពះ​ព្រះ​ខែ​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​នៃ​ជាតិ​កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ ក្នុង​ពេល​ព្រះអង្គ​យក​កំណើត​ជា​សស​បណ្ឌិត​ទន្សាយ នៅ​យប់​ថ្ងៃ​ពេញបូណ៌មី មួយ​សស​បណ្ឌិត​បាន​អធិដ្ឋាន​ឧបោសថ​សីល ហើយ​ឧទ្ទិស​មំសៈ​បូជា​សាច់​ជា​ទាន​បរមត្ថ​បារមី ដើម្បី​បំពេញ​ពោធិ៍​សម្ភារៈ​ឲ្យបាន​ត្រា​ស់​ជា​ព្រះពុទ្ធ ។

​លោក គោ​ស៊ុំ សារឿ​ត បាន​និយាយ​បន្តទៀតថា ក្នុង​ពិធី​អកអំបុក​និង​សំពះ​ព្រះ​ខែ​នេះ លោក​បាន​ឲ្យ​មន្ត្រី​សាលាខេត្ត​រៀបចំ​ពិធី​យ៉ាង​យកចិត្តទុកដាក់​មាន​ដូចជា​ដង្វាយ​ថ្វាយ​ដល់​ព្រះខែ​ក្នុង​ថ្ងៃពេញបូណ៌មី​ហើយ​ក្នុងនោះ​មាន អំ​បុក មាន ចេក មាន​ដូង​និង​មាន​របស់​ផ្សេងៗ​ជាច្រើន​ទៀត​សំរាប់​យកមក​ទុក​ដាល់អំបុក​និង​សំពះ​ព្រះ​ខែ​ជា​ដើម ហើយ​មាន​ក្រុម​អ្នក​ដាល់អំបុក​មាន​សំលៀកបំពាក់​ជា​ប្រពៃណី​ខ្មែរ​មាន​ក្រុម​ប្រុស ស្រី ជាច្រើន​នាក់​សំរាប់​ដាល់អំបុក​នៅ​យប់​នោះ​ផងដែរ ។ លោក គោ​ស៊ុំ សារឿ​ត បាន​និយាយ​បន្តទៀតថា ពិធី​អកអំបុក​និង​សំពះ​ព្រះ​ខែ​នេះ ក្នុង​មួយ​ឆ្នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​មួយ​ម្តង​ក្នុង​ថ្ងៃ​ពេញបូណ៌មី ជា​ប្រពៃណី​ខ្មរ​តាំងពី​យូ​លង់​ណាស់​មកហើយ ក្នុង​ពិធី​អក​អំ​កុប​នោះដែរ គេ​ឃើញ​មាន​ក្រុម​អ្នក​សំដែង​ដាល់អំបុក​សំដែង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ធ្វើឲ្យ​កម្មវិធី​នោះ​មាន​ភាព​អធិកធ​ធ​ម៍យ៉ាង​សប្បាយ​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ដល់​ទៅ​រាប់រយ​នាក់​ឯណោះ​។​ដោយ​ជឿ​តាម​នេះ​របស់​ជាតិ​ខ្មែរ​នេះ​ហើយ​ទើបបាន​ជា​នៅ​វេលា​យប់​ថ្ងៃពេញបូណ៌មី​ខែកត្តិក​រៀងរាល់ឆ្នាំ​ប្រជាជន​ខ្មែរ​យើង​តែងតែ​យក​នំចំណី មាន អំ​បុក និង​ចេក​ជា​ដើម​មក​បូជា​ចំពោះ​ព្រះ​ចន្ទ​ហៅថា​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក​រហូត​មក​សព្វថ្ងៃនេះ​៕

 

2015_11_26rt2 (2)

2015_11_26rt2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!