បាត់ដំបង៖ បុរសម្ចាស់ស្រែម្នាក់បានស្លាប់និងបុរស ២ នាក់ជាកម្មកររងរបួសធ្ងន់់ពេលបើកម៉ាស៊ីនច្រូតដឹកស្រូវទុកលើទួល់ជាន់ម៉ីនតោនផ្ទុះ ប៉ុន្តែបុរសម្នាក់ម្ចាស់ស្រែ ពេលបញ្ជូនដល់មន្ទីរពេទ្យ ជាអកុសលដាច់ខ្យល់ស្លាប់ ។
ហេតុការណ៍ផ្ទុះម៉ីនកើតឡើង កាលពីវេលាម៉ោង៩និង៤៤នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទួលធ្នង់ខាងត្បូង ចំងាយ ៥ គីឡូម៉ែតពី ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ថំបង ។
លោក អឿម ទិត្យ អធិការស្រុកបវេលបានអោយដឹងថា ម្ចាស់ម៉ាស៊ីនច្រូតស្រូវមានឈ្មោះ ដួង ទឹមដារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ចំណែកជនរងគ្រោះចំនួន ០៣ នាក់ មាន៖ទី០១-ឈ្មោះ វ៉ៃ សារួម ភេទប្រុស អាយុ ២៧ ឆ្នាំជាកម្មករ រស់នៅភូមិទួលតាសុក ឃុំបន្សាយត្រែង ស្រុកថ្មគោល(របួសធ្ងន់)។
ទី២-ឈ្មោះ ដួល នួន ភេទប្រុស អាយុ៣២ឆ្នាំជាកម្មករ រស់នៅភូមិទួលតាសុក ឃុំបន្សាយត្រែង ស្រុកថ្មគោល(រងរបួសធ្ងន់)។
៣-ឈ្មោះ ឃឹម សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់ស្រែ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(រងរបួសធ្ងន់)បញ្ជូនដល់មន្ទីរពេទ្យ(ស្លាប់)។
លោក អឿម ទិត្យ អធិការស្រុកបវេលបានបញ្ជាក់ថា មូលហេតុបណ្តាលអោយផ្ទុះមីន គឺក្រោយពីច្រូតស្រូវក្នុងស្រែរួចកម្មករ២នាក់និងម្ចាស់ស្រែបានដឹកស្រូវយកទៅដាក់លើទួលហើយក៏កិនជាន់មីនផ្ទុះតែម្តង ។ ចំណែកស្រែនៅតំបន់នោះ ប្រជាពលរដ្ឋប្រកបការដាំដុះប្រហែល១០ឆ្នាំហើយ មិនដែលមានរឿងអ្វីនោះទេចំពោះទីទួលដំបូកមួយចំនួនមានគ្រាប់មិនទាន់ផ្ទុះជាច្រើន ដោយចំណុចនោះអតីតជាតំបន់សមរភូមិ ហើយខាងស៊ីម៉ាកក៏មិនបានចុះមករាវរកគ្រាប់ម៉ីនដែរ ព្រោះមិនចំគោលដៅថ្នាក់លើដាក់ជូន ដូច្នេះប្រាំពលលរដ្ឋគួរតែមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯង ៕