ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ៧៥៨គ្រួសារក្រីក្រលំបាកទទួលអំណោយពីលោក កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៥នៅភូមិ តាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបាននិយាយថា ក្នុងការចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកទាំង៧៥៨គ្រួសារនោះលោកបានឲ្យប្រធានភូមិចុះស្រង់ស្ថិតិត្រឹមត្រូវលោកមិនបានប្រកាន់និន្នាការនយោបាយនោះឡើយឲ្យតែប្រជាពលរដ្ឋណាជួបការលំបាកពិតប្រាកដគឺលោកចែកឲ្យទាំងអស់ ។ ហើយក្នុងការចុះចែកអំណោយនោះដែរ លោកក៏បានឲ្យអាជ្ញាធរមូលដ្ឋានចុះស្រង់ស្ថិតិគ្រួសារក្រីក្រនិងជួបការលំបាកគ្រួសារផ្ទះប្រកស្បូវដែលមានខ្នងផ្ទះចំនួន៣៩០ខ្នងដើម្បីរើស្បូវចេញជំនួសមកវិញប្រកស័ង្កសីវិញក្នុងនោះមានប្រជាពលរដ្ឋដែលជួបការលំបាកពិតមានចំនួន២១៣ខ្នងដែលត្រូវជួយ។លោកកែគឹមយ៉ានបាននិយាយបន្តទៀតថាក្នុងស្រុកភ្នំស្រុកមាន ផ្លូវលំ ផ្លូវថ្នាល់ ប្រព័ន្ធធារាសាស្ត្រ អាគាសិក្សាគ្រប់ភូមិសិក្សា មានអាគារមណ្ឌលសុខភាព ជាដើម ធ្វើឲ្យស្រុកភ្នំស្រុកមានការរីកចំរើនឥតឈប់ឈរ ។
លោកបានបន្តទៀតថា ក្នុងស្រុកនេះដែរ ប្រជាពលរដ្ឋទម្លាប់ធ្វើស្រែមួយរដូវ មកធ្វើស្រែពីររដូវវិញក្នុង២០១៥ដំណាំដាំដុះបាន២៦.៦០០ហិកតាឆ្នាំនេះមានទឹកភ្លៀងធ្លាក់តិចទួចធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន១៧.២៦៧ហិចតានិងទិន្នផលស្រូវមានការថយចុះ។
ស្រុកភ្នំស្រុកក្នុងឆ្នាំ២០១៥នេះ អគ្គីសនីបានអូសចូលមកដល់បាន៦ឃុំក្នុងឃុំនៅដាច់ស្រយ៉ាលខ្លះអូសមិនទាន់ដល់មិនទាន់បានភ្លើងអគ្គីសនីបានប្រើនៅឡើយទេ។ប្រជាពលរដ្ឋជួបការលំបាកទាំង៧៥៨នាក់ ដែលបានមកទទួលអំណោយពីលោកកែគឹមយ៉ាននោះបាននាំគ្នាបាននិយាយថាកន្លងមកប្រជាពលរដ្ឋតែងតែមើលឃើញទង្វើដ៏ល្អឥតខ្ចោះរបស់លោក១លោកតែងតែយកអំណោយទៅចែកជូនឲ្យប្រជាពលរដ្ឋជួបការលំបាករាប់ពាន់គ្រួសារមិនចេះដាច់២ជួយសាងសង់ផ្ទះជួនប្រជាពលរដ្ឋជួបគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់រាប់ពាន់ខ្នងនិងជួយជាមនុស្សធម៍ជាច្រើនទៀតមិនអាចគណនាបានដោយមើលឃើញទង្វើដ៏ល្អនេះហើយទើបប្រជាពលរដ្ឋស្រឡាញ់រាប់អានលោកគ្រប់គ្នាមិនអាចបំភ្លេចបានឡើយអំណោយដែលប្រជាពលរដ្ឋទាំង៧៥៨គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ក២៤គីឡូ នំធុង១ធុង សារុង១ ទឹកស៊ីអ៊ីវ១យួរនិងមានចែកជូនវ៉ែនតាមនុស្សចាស់ចំនួន១០០គ្រឿង និងថវិការ២ម៉ឺនរៀលទៀតផង ៕