0

រថយន្ត​នី​សាន់​ដាក់​ឡូហ្គូ​អាវុធហត្ថ​ដឹក​ឈើប្រណិត​តាម​ផ្លូវ​លេខ​៥​ពី​កើត​ទៅ​លិច​បើក​ដោយ​សុវត្ថិភាព​

រថយន្ត​នី​សាន់​ដាក់​ឡូហ្គូ​អាវុធហត្ថ​ដឹក​ឈើប្រណិត​តាម​ផ្លូវ​លេខ​៥​ពី​កើត​ទៅ​លិច​បើក​ដោយ​សុវត្ថិភាព​

​ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​នី​សាន់​ដាក់​ឡូហ្គូ​អ​ហដឹក​ឈើប្រណិត ពី​ចំណុច​សង្កាត់​និមិត្ត ឆ្ពោះ​ទៅ​ក្រុង​ប៉ោយ​ប៉ែត តាម​ផ្លូវ​លេខ​៥​ពី​កើត​ទៅ​លិច បើក​ដោយ​សុវត្ថិភាព​គ្មាន​សមត្ថកិច្ច​ណា​ដឹង​ឬ​ស្គាល់​ឡើយ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៤​។​

​តាម​ប្រភព​បាន​អោយដឹងថា រថយន្ត​ម៉ាក​នី​សាន់​ពណ៌​អាចម៌សេះ​(​ត្រេអី​)​បាន​ដឹក​ឈើប្រណិត​ក្រប​ស្បៃ​ពី​ព្រឹក​ព្រលឹម​ម្តង​ហើយ​ពេល​ដែល​អ្នក​យក​ពត៌មាន​ឃើញ​នោះ​គឺជា​ការដឹក​ជើង​ទី​២ ។ ការដឹក​ឈើប្រណិត​នេះ​មិន​មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ ព្រោះ​ឈ្មួញ​បង់​ប្រាក់ខែ​ជូន​ពួក​សមត្ថកិច្ច​ត្រូវដង​ផ្លែ​គ្នា​អស់​ហើយ​ទើប​បិត​ភ្នែក​បើ​មិន​ដូច្នេះ​ទេ​ទោះជា​ទិញ​ឈើ​តាម​ដេប៉ូ​ក៏​ពួក​សមត្ថកិច្ច​កាក់​សួរនាំ​ជីក​ឬ​សគល់​ដែរ​ទើប​អោយទៅ ។​

​ភ្លាមនោះ អ្នកយក​ព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរជ្រៅ ដើម្បី​អោយ​ជួយ​កាក់​រថយន្ត​លោកនាយ​រដ្ឋបាល​ព្រៃឈើ​បាន​ឆ្លើយតប​វិញ​ថា មិន​បាន​ដឹង​ឡើយ ។​

​លោក ឱក បូរិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា រូប​លោក​កាលពី​ព្រឹក ជាប់រវល់​ចូលរួម​កម្មវិធី​សម្ពោធ​ស្ពានដែក​នៅក្រុង​ប៉ោយប៉ែត ទើប​បិត​ទូរស័ព្ទ ។ ចំពោះ​ការដឹក​ឈើប្រណិត​នេះ​មិន​ទាន់​ច្បាស់​ជា​មន្ត្រី​អាវុធហត្ថ​ឡើយ ព្រោះ​ឡូហ្គូ​លអ​ហ​នេះ​ខាង​ឈ្មួញ​រកស៊ី​បាន​សុំ​យក​ទៅ​តាំង​នឹង​រថយន្ត ដើម្បី​ងាយស្រួល​ចូល​បន្ទាយ​អាវុធហត្ថ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ការងារ​ផ្សេងៗ ។ ហើយ​បើ​ឃើញ​រថយន្ត​ដឹកឈើ​នេះ អ្នក​យក​ពត៌មាន​កាក់​បាន​រូប​លោក​ជូន​រង្វាន់​១​ម៉ឺន​បាត​ប្រាក់​ថៃ ។ រូប​លោក​មិន​កាង​បទល្មើស​ឬ​ការពារ​កូនចៅ​ក្រោម​ឱវាទ​ឡើយ ទោះ​ជា​ជន​នោះ​ជា​កូនបង្កើត​ប្រព្រឹត្ត​ខុស​ក៏ត្រូវ​ឃាត់​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​មតិ​រះ​គន់​បាន​លើកឡើង​ថា សម្តី​លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ឆ្លើយ​បែបនេះ មិន​សម​ទេ ដែល​អោយ​អ្នក​ពត៌មាន​ទៅ​ឃាត់​រថយន្ត​ដឹកឈើ ។ ចំពោះ​ពាក្យ​ថា ទោះ​ជា​ជន​នោះ​ជា​កូនបង្កើត​ប្រព្រឹត្ត​ខុស​ក៏ត្រូវ​ឃាត់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ពិត​ជា​ត្រូវ​តែ​នេះ​ដោយសារ​ភ្លើង​គំនំ​ក្នុង​ចិត្ត​ដែល​គេ​បង្ហោះ​តាម​ហ្វេ​សប៊ុក​រឿង​កូន​ប្រុស​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រាជធានី​ចាប់​ឃាត់ខ្លួន ។ ចំពោះ​សាច់ឈាម​នរណា​មិន​ស្រឡាញ់​តែ​ដោយសារ​ការ​តូចចិត្ត​ត្រូវ​បែរ​មក​កាន់​ផ្លូវច្បាប់​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន​ទៅលើ​ជន​ប្រព្រឹត្ត​ខុស​ដោយ​មិន​យោគយល់​ដូច​គេ​អនុវត្ត​មកលើ​កូន​ខ្លួនឯង​ដែរ ។ ទង្វើ​នេះ​គេ​យល់​ថា លោក​មេបញ្ជាការ​រូបនេះ​និង​ក្លាយជា​អ្នក​អនុវត្តន៍​ច្បាប់​បំរើ​រាស្ត្រ​និង​ប្រទេសជាតិ​ដូច​លោក​ប៉ាវ​ជិន​ក្នុង​រឿង​ភាគ​ចិន​ជាក់​ជា​ពុំខាន​ឡើយ ៕

 

2014_07_26a (1) 2014_07_26a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment