ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមបណ្ឌិតគុណញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាលោកកើត សុទ្ធារ៉ា និងលោក ប៉ុល ស៊ីនួន និងលោក ពុធ សុខា ព្រមទាំងសហការីទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានឯកភាពផ្ដើមធ្វើបុណ្យកឋិនទានមួយនាំបច្ច័យចំនួន១០៤លានរៀល ដើម្បីដង្ហែរយកទៅកសាងវត្តបរមនិវេសន៍ ដែលមានការខ្វះខាត ដើម្បីកសាងក្នុងវត្ត និងលើកស្ទួយវិសយ័ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើននាបច្ចុប្បន្ននឹងទៅថ្ងៃអនាគត នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៥ក្នុងភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អង្គកឋិនទាននេះដង្ហែវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពទ្ធសីមាវត្តបរមនិវេសន៍ហើយអង្គកឋិនទាននេះកើតឡើងពីសទ្ធាជ្រះថា្លពីពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យយកទៅកសាងវត្ដដើម្បីបំរើវិស័យព្រះពុទ្ធសាសនាដែលមានការខ្វះខាតផងដែរ។
លោក កើត សុទ្ធារ៉ា បានមានប្រសាសន៍ថា ដោយមានគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និង ការអភិវឌ្ឍន៍គ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និង អាណាចក្រពិសេសធានាបាននូវស្ថេរភាពនយោបាយពន្លត់សង្គ្រាមរាំរ៉ៃបានទាំងស្រុងនៅកម្ពុជា ។
នៅក្នុងពិធីអង្គកឋិនទាននេះ លោក កើត សុទ្ធារ៉ា បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានានៅវត្តដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិពិសេសសូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស និង ប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាព និង ការអភិវឌ្ឍន៍ជានិរន្តតរៀងទៅ ៕