0

មន្ត្រី​យោធា​ម្នាក់​រថក្រោះ​កងទ័ពជើងគោក​ប្រើ​អាវុធ​ខុសច្បាប់​ម្តង​មិន​រាងចាល មក​បាញ់​នៅ​បន្ទប់​ខារ៉ាអូខេ​ព្រីន​សេស​ម្តងទៀត ត្រូវ​ជាប់​ខ្នោះ​

មន្ត្រី​យោធា​ម្នាក់​រថក្រោះ​កងទ័ពជើងគោក​ប្រើ​អាវុធ​ខុសច្បាប់​ម្តង​មិន​រាងចាល មក​បាញ់​នៅ​បន្ទប់​ខារ៉ាអូខេ​ព្រីន​សេស​ម្តងទៀត ត្រូវ​ជាប់​ខ្នោះ​

បាត់ដំបង ៖ មន្ត្រី​យោធា​ម្នាក់​រថក្រោះ​កងទ័ពជើងគោក​ប្រើ​អាវុធ​ខុសច្បាប់​ម្តង​ហើយ​ម្តងទៀត ត្រូវ​នគរបាល​ខេត្ត​ចាប់​អប់រំ ដោយសារ​តែ​បាញ់​បោះ​សេរី ណែនាំ​ហើយ​មិន​រាងចាល នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​បាញ់​នៅ​បន្ទប់​ខារ៉ាអូខេ​ព្រីន​សេស ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ម្តងទៀត ដោយ​គេ​យក​ឡេស​ថា​បាត់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ត្រូវ​នគរបាល​វាយ​ជាប់​ខ្នោះ​បញ្ជូនទៅ​តុលាការ​។

​ប្រភព​ពី​មេកា​និង​សន្តិសុខ ខារ៉ាអូខេ​ព្រីន​សេស បានអោយដឹងថា ប្រហែល​៤​ថ្ងៃមុន​មន្ត្រី​យោធា​ខាងលើ បាន​មក​ច្រៀង ខារ៉ាអូខេ ព្រីន​សេស រួច​ដក​កាំភ្លើងខ្លី​កំញើញ​ស្រីៗ នៅក្នុង​បន្ទប់​ដោយ​អត់លុយ​អោយ​ថ្លៃ​ច្រៀង ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​ម្ដង​យក​ទៅ​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា​ហើយ​ក៏​ប្រគល់​កាំភ្លើង​ឲ្យ​ត្រឡប់​ទៅ​វិញ​។​

​ប៉ុន្តែ​នៅ​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​យោធា​ម្នាក់​ខាងលើ​និង​អ្នករួមដំណើរ​២​នាក់​បាន​មក​ក្លឹប ខារ៉ាអូខេ​ព្រីន​សេស​ម្តងទៀត យោធា​ម្នាក់​ខាងលើ​ផឹកស្រា​ស្រវឹង បាន​ចេញ​ចូល​បន្ទប់​ចុះ​ឡើង​ក្នុងពេល​កំពុង​ច្រៀង​ខារ៉ាអូខេ​ក៏​រករឿង​ថា បាត់​ទូរស័ព្ទ​ដៃ​អាយ​ហ្វូន​៥១​គ្រឿង នៅក្នុង​បន្ទប់​ដែល​មាន​លេខ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ចែក​អោយ បន្ទាប់មក​មន្ត្រី​យោធា​រូបនេះ បាន​បាញ់​គំរាម​ចំនួន​១​គ្រាប់​ ​ទៅ​នឹង​ជញ្ជាំង​ខារ៉ាអូខេ បណ្ដាលឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ហើយ​ស្រី​ខារ៉ាអូខេ​ម្នាក់​ក៏​បាន​សន្លប់​ផង​ដែរ​ ​មួយសន្ទុះ​ក្រោយមក​ទើប​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​អន្តរាគមន៍​ ​ជនសង្ស័យ​ត្រូវ​នគរបាល​ឃាត់់​ខ្លួន​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​បានឲ្យដឹងថា មន្ត្រី​យោធា​ដែល​បាញ់បោះ​សេរី​មានឈ្មោះ រ័ត្ន សេរី​បញ្ញា​ ​អាយុ​៣៥​ឆ្នាំ បម្រើការ​នៅ​បញ្ជាការដ្ឋាន​រថក្រោះ កងទ័ពជើងគោក ឋានន្តរស័ក្ត​៤​    ​កាន់​ផ្នែក​ហិរញ្ញវត្ថុ ប្រចាំការ​នៅ​ភ្នំ​តូច ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ដកហូត​បាន​កាំភ្លើងខ្លី​ម៉ាក​CF98(​ឡុក​ចិន​)១​គ្រឿង​​ទូរស័ព្ទ​អាយ​ហ្វូន​៦​មួយគ្រឿង គ្រាប់កាំភ្លើង​១៤​គ្រាប់​និង​សំបក​គ្រាប់់​ចំនួន​១​ផងដែរ​។​ប៉ុន្តែ​មនុស្ស​២​នាក់​ទៀត​ជា​កម្មករ​សំណង់​ក្នុង​បន្ទាយ​រថក្រោះ​រួម​ដំណើរ​មិនមាន​ពាក់ព័ន្ធ​នោះ​ទេ​។

​ជនសង្ស័យ​ឈ្មោះ រ័ត្ន សេរី​បញ្ញា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បាញ់​នៅ​បន្ទប់​ខារ៉ាអូខេ​ព្រីន​សេស​ប្រាកដមែន ដោយសារ​តែ​បាត់​ទូរស័ព្ទ​អាយ​ហ្វូន​៥​មួយគ្រឿង ដែល​មាន​លេខ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ចែក​អោយ លេខ​ទូរស័ព្ទ​នោះ​ហៅ​ចេញ​មិន​គិតលុយ​(​ហ្រ៊ី​១​ខែ​៣០​ដុល្លា​)​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បានអោយ​ដឹង​នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា ជនសង្ស័យ​បង្ក​ការបាញ់បោះ​សេរី ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី​។​

​លោក ទុយ ណា​រ៉ុង ប្រធានការិយាល័យ​ទេសចរណ​បានអោយដឹងថា ពាក់់ព័ន្ធ​មាន​ករណី​បាញ់បោះ​សេរី​នៅ​ក្លឹប​កំសាន្ត​ខារ៉ាអូខេ​ព្រីន​សេស លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ​    ​ប៉ុន្តែ​បទបញ្ជា​ហាម​មិន​ឲ្យ​យក​គ្រឿង​ផ្ទុះ​ចូល​ហាម​មិនឲ្យ​ប្រើប្រាស់​គ្រឿងញៀន ហាម​ជួញដូរ​ផ្លូវភេទ​    ​ហាម​បង្ក​រំខាន​ដោយ​សម្លេង​ដល់​អ្នកជិតខាង​    ​ហើយ​បើ​មាន​អ្នកជិតខាង​ប្តឹង​មក ការិយាល័យ​ទេសចរណ៍​ដោយ​លាយ​លាក់​ជា​អក្សរ រូបលោក​និង​ខាង​មន្ទីរ​ទេសចរណ៍​អាច​ចុះ​ទៅ​បិត​ផ្អាក​អាជីវកម្ម​ហាង​ឬ​ក្លឹប​កំសាន្ត​ជា​បណ្តោះ​អសន្ន ៕

 

2015_11_23b (1) 2015_11_23b (2) 2015_11_23b (3) 2015_11_23b (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!